ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ឯកឧត្តម ម៉ម ប៉ុន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មាន​ន​ប្រសាសន៍​ជូន​ជនរួមជាតិ ÷ ណែនាំ​ពី​ការតាមដាន​រោគសញ្ញា និង​ការថែទាំ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ នៅតាម​ផ្ទះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ ក្រសួង​សុខាភិបាល បាន ប្រកាសថា ស្ថិត​ក្នុង​ដំណាក់កាល ដែល​អ្នក ជំងឺ​កូវី​ដ​-១៩ នៅក្នុង​រាជធានី​ភ្នំពេញ កំពុង​មាន​ចំនួន​កើនឡើង​ច្រើន ហើយ​ទីកន្លែង​សម្រាប់ សម្រាក​ព្យាបាល មាន​ការខ្វះខាត ក្រសួង​កំពុង​តែ​បន្ត​រៀបចំ​ទីកន្លែង​ជា​បន្តបន្ទាប់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ ដូច្នេះ​ក្រសួង​សុខាភិបាល បានប្រកាសថា ប្រសិន​បើ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ មិនទាន់​ទទួលបាន​កន្លែង​សម្រាក​ព្យាបាល សូម​បងប្អូន អនុវត្ត​តាម​ការណែនាំ ក្នុង​ការតាមដាន​រោគសញ្ញា និង​ការថែទាំ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ នៅតាម​ផ្ទះ​។​

​តាម​សេចក្តីណែនាំ ករណី​គ្មាន​រោគសញ្ញា ពុំ​ចាំបាច់ ប្រើ​ថ្នាំពេទ្យ​ទេ​។ តែ​បើ​ករណី​មាន​រោគសញ្ញា​ស្រាល ដូចជា ក្តៅខ្លួន​លើស ៣៧,៥°C មាន​ឈឺ​សាច់ដុំ មាន​ឈឺបំពង់ក ញ៉ាំ​ថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុល ៣​ដង ក្នុង ១​ថ្ងៃ​។ ម្តង ១​គ្រាប់​។ ក្នុង ករណី មាន​សញ្ញា​បន្ថែម ដូចជា តឹង​ច្រមុះ ឬ​ហៀរ​សំ​បោរ ឬ​ក្អក ( មាន ឬ​មិន មាន​ស្លេះ សូម ប្រើ​ថ្នាំ ប្រូ​ម៉ិចស៊ីន ៨​មី​លី​ក្រាម ៣​ដង ក្នុង ១​ថ្ងៃ ឬ​សេ​ទី​រី​ហ្ស៊ី​ន ១០​មី​លី​ក្រាម ១​ដង ក្នុង ១​ថ្ងៃ ។ ក្រៅពីនេះ ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល ក្នុង​រយៈពេល​ព្យាបាល​នៅតាម​ផ្ទះ ដូចជា ស្នាក់នៅ​បន្ទប់​ដាច់ដោយឡែក មាន​អនាម័យ​ស្អាត និង​មាន​ខ្យល់​ចេញ​-​ចូល​ល្អ ត្រូវ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ឲ្យ​ញឹកញាប់ និង​រក្សា​គម្លាត​យ៉ាងតិច ២​ម៉ែត្រ ។ បរិភោគ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ សាច់ បន្លែ ផ្លែឈើ និង​ពិសា​ទឹក​ឲ្យបាន​ច្រើន ជាដើម​។​

​សូម​រម្លឹកថា នៅ​ថ្ងៃ​ទី​១៥​មេសា​នេះ ក្រសួង​សុខាភិបាល បាន​ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លងកូវី​ដ​ថ្មី ចំនួន ៣៤៤​នាក់ និង​ជា​សះស្បើយ​ចំនួន ២៩​នាក់ កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ។ ក្នុងនោះ នៅ​ភ្នំពេញ បន្ត​រកឃើញ​ច្រើនជាងគេ រហូតដល់ ២៤៣​នាក់ ។ ខេត្ត​ស្វាយរៀង ៧១​នាក់​។ ខេត្ត​កណ្តាល ៨​នាក់ ខេត្ត​ព្រះសីហនុ ៦​នាក់​។ ខេត្ត​កោះកុង ៥​នាក់​។ ខេត្តតាកែវ ៣​នាក់​។ ខេត្ត​ក្រចេះ ២​នាក់ និង​ខេត្ត​សៀមរាប ម្នាក់ ។​

​គិត​មកដល់​ព្រឹក​ថ្ងៃទី​១៥ ខែ​មេសា​នេះ នៅ​ទូទាំង​ប្រទេស រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ សរុប ៥២១៨​នាក់​។ ក្នុងនោះ ឆ្លង​សហគមន៍​២០​កុម្ភៈ ចំនួន ៤៦៧៦​នាក់​។ ចំណែក​អ្នក​ជាសះស្បើយ ២៣១៩​នាក់​។ អ្នក​កំពុង​សម្រាក​ព្យាបាល ចំនួន ២៨៥៨​នាក់ និង​មាន​អ្នកស្លាប់ ៣៦​នាក់ ៕

​លោក រុន សារ៉េត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.