ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ចុះ​អប់រំ​ណែនាំ តាម​ទីតាំង ដេប៉ូ លក់​ស្រា​បៀរ​បោះ​ដុំ និង​រាយ នៅតាម តូប​ចាប់ហួយ នៅក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​មាន​ការណែនាំ របស់ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ ថ្ងៃ​ព្រហស្បតិ៍ ៤ កើត ខែ​ពិសាខ ឆ្នាំ​ឆ្លូវ​ ​ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២១ នេះ​ ​លោក​វរសេនីយ៍ទោ បោ​ន សីហា អធិការ ស្តីទី​នគរបាល​​ក្រុង​ប៉ោយប៉ែត ដឹកនាំ​កម្លាំង​ផ្ទាល់​នឹង​បានរៀបចំ កងកម្លាំង​នគរបាល តាម​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ទាំង​៣ ចុះ​អប់រំ​ណែនាំ តាម​ទីតាំង ដេប៉ូ លក់​ស្រា​បៀរ​បោះ​ដុំ និង​រាយ នៅតាម តូប​ចាប់ហួយ នៅក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ដើម្បី​ចូល​រួមចំណែក​ទប់ស្កាត់ ការជួបជុំ គ្នា ក្នុង​គោលបំណង បង្ការ ទប់ស្កាត់​កា​រីក​រាលដាល នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩ ។

​នៅក្នុង​ឱកាស នោះ លោក​វរសេនីយ៍ទោ បោ​ន សីហា អធិការ ស្តីទី​នគរបាល ក្រុង​ប៉ោយប៉ែត សូម​អំពាវនាវ ដល់ បងប្អូន អាជីវករ លក់ដូរ ក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ដែល​នៅ​តាម ភូមិ ជា តូច ៗ រឺ ដេប៉ូ ធំៗ ដែល កងកម្លាំង នគរបាល មិន​បាន​ចុះ អប់រំ​ណែនាំ សូម​ចូលរួម អនុវត្តន៍ ទាំងអស់គ្នា ដើម្បី សហគមន៍ និង​ប្រទេស ជាតិ​យើង ទាំង អស់​គ្នា ៕

​បន្ត​នៅ​ក្នុង​ឱកាស​នោះដែរ លោក​វរសេនីយ៍ទោ បោ​ន សីហា អធិការ ស្តីទី​នគរបាល ក្រុង​ប៉ោយប៉ែត​ក៏​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​19 ក្នុង​សហគមន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ៣​កុំ ៣​ការពារ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.