ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ឯកឧត្តម អ៊ី ឈាន លោកជំទាវ បាន ស្រីមុំ និង ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំ​មន្ត្រី​អញ្ជើញ​ចូលរួម​ចុះ​ពិនិត្យ សាកសួរ​សុខទុក្ខ និង នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​ជូន​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១ ​ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌល​ប៉ៃលិន ព្រមទាំង​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អញ្ជើញ​ចូលរួម​ចុះ​ពិនិត្យ សាកសួរ​សុខទុក្ខ និង នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​ជូន​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ដែល​ឈរជើង​ប្រចាំការ​នៅ​ព្រំប្រទល់​ខេត្ត​ប៉ៃលិន បាត់ដំបង ទាំង​៦​គោលដៅ ។​

​នៅក្នុង​ដំណើរ​ចុះសួរសុខទុក្ខ ឯកឧត្តម បាន​ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ជូន​ដល់ កងកម្លាំង​ទាំង​៣​ប្រភេទ ដែល​កំពុង​ឈរជើង​នៅ​តាម​គោលដៅ​នី​មួយៗ​ខាងលើ គឺ​សូមឱ្យ​សមត្ថកិច្ច​ទាំងអស់ មាន​ការយកចិត្តទុកដាក់​ក្នុងការ​រឹត​បន្តឹងបន្ថែម តាម​គោលដៅ​របស់​ខ្លួន ដោយ​មិន​ត្រូវឱ្យ​កម្មករ ដែល​លួច​ធ្វើដំណើរ​ពី​ភ្នំពេញ មក​ខេត្ត​ប៉ៃលិន តាម​ម៉ូតូ​នា​ពេលយប់ ត្រូវ​រាយការណ៍​បន្ទាន់​ទៅ​ខាង​ខេត្ត និង​ខេត្ត​ផ្សេងៗ ជា​តំបន់​ផ្ទុះ​ជំងឺ​នេះ ហើយ​ប្រឈម​នឹង​ការ ឆ្លង​ជំងឺ​កូវី​ដ ១៩ ដើម្បី​ឃាត់​ឱ្យធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​សិន ទើប​អនុញ្ញាតឱ្យ​ជួបជុំ​ក្រុមគ្រួសារ ។

​ឯកឧត្តម ក៏បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​រក្សា​កុំឱ្យ​មាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ហើយ​ត្រូវ​អនុវត្ត​តាម​អនុសាសន៍ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជ​រដ្ឋា ល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លើសពីនេះ ក៏​ត្រូវ​ឱ្យ​កងកម្លាំង​ទាំងអស់ លាងដៃ​នឹង​ទឹក​អាល់កុល ឬ​ជែល ត្រូវ​ពាក់​ម៉ាស ជាប់​ជានិច្ច ដើម្បី​រក្សា​ការ​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ​ជៀស​ឆ្ងាយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។​

​ចំណែក​លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ ១៩ បាន​មានប្រសាសន៍ថា ខណៈពេល​ត្រូវ​បាន​បិទ​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​ចូល​ថ្ងៃទី​៧ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ ទៅ​ដល់​សហគមន៍ ត្រូវឱ្យ​សមត្ថកិច្ច​មាន​ការយោគយល់​ដល់​កសិករ ដែល​នៅ​តំបន់​ជាប់​ព្រំដែន​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន កំពុង​ប្រមូល​ផល​បន្លែ​កសិផល ដូចជា ផ្លែស្វាយ ផ្លែ​ម្នាស់ ជាដើម ត្រូវ​អនុញ្ញាត​ឱ្យ​គាត់​ចេញ​ចូល ដោយ គ្រាន់តែ​ស្ទង់កំដៅ បាញ់​ទឹក​អាល់​កុល ឬ​ជែល ពាក់​ម៉ាស ដល់​អ្នកបើកបរ និង ព្រូ​ផង ដើម្បី​ជៀសវាង​ការ​ជំងឺ​កូវី​ដ​១៩​ផងដែរ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.