ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​លោក សុខ ពេញវុ​ធ ថ្លែង​អំណរ​គុណ​លោក​ឧកញ៉ា ជា រតនា និង​លោកជំទាវ លី ហៀក រតនា ដែល​បាន​ឧបត្ថម្ភ​ថវិកា ៥,០០០​ដុល្លារ ដល់​សាលា​ខណ្ឌ​ដូនពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​ថ្លែងអំណរគុណ​ជូន លោក​ឧកញ៉ា ជា រតនា និង​លោកជំទាវ លី ហៀក​រតនា ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥,០០០​ដុល្លារ ជូន​ដល់​សាលាខណ្ឌ​ដូនពេញ សម្រាប់​ប្រើប្រាស់​ដើម្បី​ប្រយុទ្ធប្រឆាំង និង​ការទប់ស្កាត់​ការ​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍​។​

​លោក សុខ ពេញវុ​ធ បាន​គូសបញ្ជាក់ថា តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកប​ដោយ​មនុស្សធម៌ និង​គុណធម៌​របស់​លោក​ឧកញ៉ា ជា រតនា និង​លោកជំទាវ លី ហៀក​រតនា ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ជា​មួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្រប​តាម​ការអំពាវនាវ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​ការចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំងប្រទេស​បាន​ទាន់ពេលវេលា​។​

​លោក សុខ ពេញវុ​ធ បាន​បញ្ជាក់បន្ថែម​ថា ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ​អំពី​ការគិតគូរ និង​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរ​លើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន​នឹង​កំពុង​ជួបប្រទះ​នឹង​គ្រោះ​ភ័យ នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។ សមានចិត្ត​ដ៏​ប្រពៃ​នេះ នឹងត្រូវ បាន​ចងចាំ​ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.