ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​លោក ឃួ​ង​. ស្រេង ៖ ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ភូមិដ្ឋាន​មិន​ត្រូវ​ជជែក​ឬ​សុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​នោះ​ទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​រស់នៅ​ក្នុង​ភូមិដ្ឋាន​ដែល​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្វើ​ការបិទ​ខ្ទប់​ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩​បងប្អូន​ទាំងអស់​ មិន​គួរ​ធ្វើ​ទំនាក់ទំនង​គ្នា​ ជជែក​គ្នា​ ឬ​សួរសុខទុក្ខ​គ្នា ​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​នោះទេ​ គឺ​ត្រូវ​ស្នាក់នៅ​ក្នុង​ផ្ទះ​ របស់​ខ្លួន​ ឲ្យដាច់​ដោយឡែក​ ពី​គ្នា ​ដើម្បី​កាត់បន្ថយ​ឲ្យបាន ​នូវ​ការឆ្លង​រាលដាល ​នូវ​ជំងឺ​កូវី​ដ​-១៩​ទាំងអស់គ្នា​។​

​នេះ​ជា​ការអំពាវនាវ​ក៏ដូចជា​ការស្នើសុំ​របស់​លោក​ឃួង​ស្រេង​អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ខណៈដែល​លោក​ចុះ​ចែក​អំណោយ​ជូន​បងប្អូន​កម្មក​រ​កម្មការិនី​រោងចក្រ​ចំនួន​៥០០​គ្រួសារ​ដែល​ត្រូវបាន​បិទ​ខ្ទប់​លំនៅឋាន​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩​នៅ​ទីតាំង​ផ្ទះជួល​ចំនួន​៣​កន្លែង​នៅក្នុង​ភូមិ​ទ្រុងមាន់​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ​កាលពី​រសៀល​និង​រសៀល​ថ្ងៃ​ទី​១០​ខែ​មេសា​ឆ្នាំ​២០២១​នេះ​។​

​លោក​ឃួង​ស្រេង​បាន​មានប្រសាសន៍​លើកឡើ​ង​ថា​ការបិទ​ខ្ទប់​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​ធ្វើឡើង​ដោយ​ការបង្ខំចិត្ត​ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​ដូច្នេះ​សូម​បងប្អូន​មេត្តា​យោគយល់​។​ម្យ៉ាងវិញទៀត​ខណៈ​បងប្អូន​កំពុង​បិទ​ភូមិដ្ឋាន​នេះ​បងប្អូន​ដាច់ខាត​មិន​គួរ​ធ្វើ​ទំនាក់ទំនង​ជជែក​គ្នា​លេង​ឬ​សាកសួរ​សុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​នោះទេ​។​

​យើង​គួរ​រួម​គ្នា​ទប់ស្កាត់​ឲ្យបាន​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​ទាំងអស់គ្នា​ខណៈដែល​ជំងឺ​នេះ​បាន​នឹង​កំពុង​រីក​រាលដាល​និង​បាន​ធ្វើឲ្យ​បងប្អូន​កម្មករ​កម្មការិនីរ​បស់​យើង​ចំនួន​៦៣៨​នាក់​ហើយ​ដែល​បាន​ឆ្លង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​លោក​ឃួង​ស្រេង​បានបញ្ជាក់​ថា​អំណោយ​ដែល​បងប្អូន​កម្មក​រ​កម្មការិនី​ទាំង​៥០០​គ្រួសារ​ទទួលបាន​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​៣០​ម៉ឺន​រៀល​អង្ករ​២៥​គីឡូក្រាម​ត្រីខ​២០​កំប៉ុង​និង​មី​១​កេស​។​

​សូមបញ្ជាក់​ថា​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​កាលពី​ព្រឹក​មិញ​នេះ​បាន​ដាក់បទបញ្ជា​មួយ​ចំនួន​ដល់​អភិបាល​រាជធានី​-​ខេត្ត​អនុវត្ត​នូវ​ការងារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​ក្នុងនោះ​៖
១-​គ្រួសារ​មាន​សមាជិក​ស្លាប់​ដោយកូវី​ដ​-១៩​រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹក​និង​ថ្លៃ​អគ្គិសនី​រយៈពេល​៥​ខែ​និង​ផ្តល់​ថវិកា​១០​លាន​រៀល​និង​អង្ករ​១០០​គីឡូក្រាម​។​

២-​គ្រួសារ​ដែល​មាន​សមាជិក​ទទួល​រងកូ​វីដ​-១៩​រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹកស្អាត​និង​ថ្លៃ​អគ្គិសនី​រយៈពេល​៣​ខែ​។​
៣-​គ្រួសារ​ដែល​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ករដ្ឋនឹង​ឧបត្ថម្ភ​ថវិកា​៣០​ម៉ឺន​/​គ្រួសារ​និង​បង់​ជំនួស​នូវ​ថ្លៃ​ប្រើប្រាស់​ទឹក​អគ្គិសនី​ក្នុង​រយៈពេល​២​ខែ​៖–​អ្នក​នៅ​ក្រៅ​តំបន់​បិទ​ខ្ទប់​ទទួលបាន​ដូច​គោលការណ៍​ខាងលើ​ដែរ​។​
–​អ្នក​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​រដ្ឋ​នឹង​ផ្ដល់​បន្ថែម​នូវ​អង្ករ​២៥Kg​មី​មួយ​កេស​តូច​និង​ត្រីខ​២០​កំប៉ុង​សម្រាប់​ក្រុមគ្រួសារ​នីមួយៗ​។​
–​កម្មករ​-​កម្មការិនី​ដែល​ពាក់ព័ន្ធ​នឹង​កូវី​ដ​-១៩​និង​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ធ្វើ​ចត្តា​ឡី​ស័ករដ្ឋនឹង​បង់​ជំនួ​ស​នូវ​ថ្លៃ​ទឹក​និង​ថ្លៃ​អគ្គិសនី​ក្នុង​រយៈពេល​២​ខែ​បើ​នៅ​ម្នាក់ឯង​ក៏​ត្រូវ​ចាត់ទុក​ថា​មួយ​គ្រួសារ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.