ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ក្រុមឈ្មួញឈើនៅតែលួចធ្វើសកម្មភាព ចរាចរឈើ និងដឹកជញ្ជូនឈើលាក់ស្តុបទុក ​ជាក់ស្តែងនៅ​ចំណុច​ក្រោយ​អង់​តែ​ន​ទូរ​សព្ទ​ភូមិ 105 ឃុំ​ថ្មី​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ថ្ងៃ​ទី ០៦ ខែ​មេសា ឆ្នាំ ២០២១ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​បាន​ទទួល​សេចក្តីរាយការណ៍​ថា
​នៅ​ចំណុច​ក្រោយ​អង់​តែ​ន​ទូរ​សព្ទ​ភូមិ 105 ឃុំ​ថ្មី​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ មាន​ដេប៉ូ​ឈើ​មួយ​កន្លែង ដែល​ឈ្មួញ​បាន​យក​ទៅ​លាក់ទុក​នៅ​និង​វាលស្រែ ។​

​ក្រោយពី​បាន​ទទួល​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភ្លាម​ក្រុម​អ្នកសារព័ត៌មាន​របស់​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​នៅ​ដេប៉ូ​ឈើ​ភ្លាម ភ្លាម​ក្រោយពេល​បានឃើញ​បទល្មើស​ជាក់ស្ដែង ក្រុមការងារ​ក៏​បាន​រាយការណ៍​ទៅ សមត្ថកិច្ច​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏​លេចមុខ​ក្រុម​គោយន្ត​កន្ត្រៃ​ចំនួន​ពី 3 ទៅ 4 គ្រឿង បាន​មក​លើក​ឈើ​ទាំងនោះ ដឹក​ចេញ​ទៅ​អស់ គ្មាន​សល់​ក្រុមការងារ​មិនដឹង​ជា​ធ្វើ​យ៉ាងម៉េច បាន​ត្រឹម​តែ​ឈរ​មើល​ឈ្មួញ​លើកដាក់​លើ​គោយន្ត​កន្ត្រៃ និង​បាន​ត្រឹមតែ​ថត​ទុក​ជា​ភស្តុតាង ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​មហាជន ក៏ដូចជា​ថ្នាក់ដឹកនាំ​បាន​ដឹង​បាន​ជ្រាប អំពី​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​គឃ្លើន​របស់​ឈ្មួញ​ដុះ​ស្លែ​ម្នាក់ ដែល​មានឈ្មោះ​ថា ចែ​ណា​ង រស់នៅ​ភូមិ​កន្ទួត​ឃុំ​កន្ទួតស្រុក​ចិត្រ​បុរី​ខេត្ត​ក្រចេះ ។​

​ប្រជាពលរដ្ឋ​សំណូមពរ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុង​ទឹកដី​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​នេះ មេត្តា​ធ្វើ​យ៉ាងណា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ផង​ទាន ។​

​ជុំវិញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើ​នេះ បើ​សា​ម៉ី​ជន​ណា​គិតថា​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​មិន​សុក្រឹត និង​យុត្តិធម៌ យើងខ្ញុំ​រង់ចាំ​ទទួល​ស្វាគមន៍ ក្នុង​ការបកស្រាយ របស់​លោក​អ្នក​រៀងរាល់​ម៉ោង​ធ្វើការ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.