ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​)៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ជា ស៊ីណា ឃួ​ង ស្រេង ព្រមទាំង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ​អាមេរិក ជូន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១​នេះ កាកបាទក្រហមកម្ពុជា​។​

​ឯកឧត្តម ឃួ​ង ស្រេង និង​លោកជំទាវ កន្លងមក​តែងតែ​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជា​រៀងរាល់ឆ្នាំ ដល់​កាកបាទក្រហម​កម្ពុជា​សម្រាប់​ទិវា ៨​ឧសភា​។ កន្លងមកនេះ ឯកឧត្តម ឃួ​ង ស្រេង ក៏​តែងតែបាន​ចូលរួម​ឧបត្ថម្ភ​ថវិកា ជួយ​ដល់​យុទ្ធនាការ​ផ្សេងៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​សប្បុរស​ជាច្រើន​ទៀត​។​

​នៅក្នុង​ឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១​នេះ កាកបាទក្រហមកម្ពុជា សូម​អំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា សប្បុរសជន មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន មេត្តា​ឧបត្ថម្ភ​គាំទ្រ​ដោយ​សទ្ធា​ជ្រះថ្លា ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​។​

​សប្បុរសជន​មានបំណង​បរិច្ចាគ​មក​ទីស្នាក់ការ​កណ្តាល សូម​ទំនាក់ទំនង​៖
១៖ លោកជំទាវ ពុំ ចន្ទី​នី 012 921 105
២៖ លោកជំទាវ ម៉ែន នារី​សោ​ភ័គ 012 810 854
៣៖ ឯកឧត្តម ឌួង អេ​លីត 017 248 888

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.