ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ផ្តល់​ស័ង្កសី និង​បញ្ជា​ឱ្យ​កងកម្លាំង ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ប៉ោយប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ដឹកនាំ​កងកម្លាំង​ជាច្រើន​នាក់ ចុះ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ក្នុង​ហេតុការណ៍​ភ្លៀង និង​លាយ​ខ្យល់​កន្ត្រាក់ ដែល​បាន​កើតឡើង​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ នា​រសៀល​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២១​។​

​ភ្លៀង​ផ្គរ លាយឡំ​និង​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង​នោះ បាន​ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ១៩​ខ្នង និង​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​រងរបួស​ធ្ងន់​ស្រាល​ប្រមាណ ៥​នាក់​ផង​ដែរ​។​

​ក្រោម​បទ​បញ្ជា​របស់​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែល​ឱ្យ​បង្កើន​ស្មារតី​ក្នុង​ការសង្គ្រោះ​ពលរដ្ឋ​ពេល​ជួប​ធម្មជាតិ​ផ្សេងៗ​នោះ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាន​ចាត់តាំង​កម្លាំង​ចុះ​អន្តរាគមន៍​ជួយ​ភ្លាមៗ សហការ​ជាមួយ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​ជួយ​រុះរើ​បំណែក​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត និង​ជួយ​ធ្វើ​រោងស្នាក់នៅ​បណ្តោះអាសន្ន ចំនួន ១​គ្រួសារ ព្រមទាំង​បាន​បញ្ជូន​រថយន្ត​សង្គ្រោះ ក្រុម​គ្រូពេទ្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដែល​រងរបួស​ផងដែរ​។​

​សូមបញ្ជាក់​ថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ជួប​ការលំបាក និង​រងគ្រោះ​ដោយ​ធម្មជាតិ​ផ្សេងៗ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយ​មានជ័យ​នោះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់​ស័ង្កសី​ចំនួន ៥,០០០​សន្លឹក​សម្រាប់​ឆ្នាំ​២០២១ ត្រៀម​ទុក​សម្រាប់​អង្គភាព​ចេញ​បេសកកម្ម បំពេញ​ប្រតិ​បតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។​

​នៅ​ដើមឆ្នាំ​២០២១​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២១ អង្គភាព​បានចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​សរុប​ចំនួន​៨​លើក​។ ៨​លើក​នេះ អង្គភាព​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​២៩៥​នាក់ ជួយ​រុះរើ និង​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៤៧​ខ្នង ក្នុងនោះ​ខូច​ធ្ងន់​ចំនួន​១៥​ខ្នង ប្រើប្រាស់​ស័ង្កសី​អំណោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​ភរិយា សរុប​ចំនួន ៩៧៥​សន្លឹក​៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.