ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ឃាត់ខ្លួន​មនុស្ស​ជំនិត​ឧកញ៉ា លឹម ហ៊ុយ​ឡេង រួម​ជាមួយ​មេធាវី និង​អ្នកពាក់ព័ន្ធ​ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​រាប់​លាន​ដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២១ យោង​តាម​ការបញ្ជាក់​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី បាន​បង្ហើប​ប្រាប់​ព័ត៍មាន​បឋម​ថា កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​លោក ហ៊ឹ​ន ត្រឹង ហៅ​វណ្ណា ដែលជា​អ្នក​មាន​ជំនាន់​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ រួម​ជាមួយ​មេធាវី និង​អ្នកពាក់ព័ន្ធ​ម្នាក់ទៀត ជា​បន្ត​បន្ទាប់​កាលពី​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២១ ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​រាប់លាន​ដុល្លារ​។​

​ជនសង្ស័យ​ឈ្មោះ ហ៊ិ​ន ត្រឹង ហៅ​វណ្ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​អាជីវករ និង​ជា​អ្នកបំរើ​ការងារ​ឲ្យ​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ រួម​ជាមួយ​អ្នកពាក់ព័ន្ធ​ចំនួន​០២​នាក់​ផ្សេង​ទៀត បាននិងកំពុង​ឃាត់ខ្លួន​សាកសួរ​ទៅ​តាម​នីតិវិធី​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន លេខ ០៧ អ​.​យុង​/២១ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២១ ចេញ​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយ​ជាប់ ពាក់ព័ន្ធ​ករណី ឆបោក​រំលោភ​លើ​ទំនុកចិត្ត និង​កំហែង​យក ដោយ​ឱ្យធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​សិន មុននឹង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។​

​ដោយឡែក​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ស្និទ្ធស្នាល​ម្នាក់ ជាមួយនឹង​លោក​ឧកញ៉ា លឹម ហ៊ុយ​ឡេង ក៏​បាន​លួច​បង្ហើប​ប្រាប់ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ហ៊ិ​ន ត្រឹង ហៅ​វណ្ណា គឺជា​អ្នកបំរើ​ការងារ​ឲ្យ​លោក​ឧកញ៉ា លឹម ហ៊ុយ​ឡេង ពិតជា​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ប្រាកដ​មែន​; នេះ​ហើយ​ជា​ដូច​ពាក្យចាស់​ថា​៖ កូន​ឆ្មា​ចង់ស៊ី​មេខ្លា (​ឆ្លងស្ពាន​រួច រុះ​ស្ពាន​ចោល​)​។​

​គួរបញ្ជាក់​ថា ឈ្មោះ ហ៊ិ​ន ត្រឹង ហៅ​វណ្ណា មុន​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​តែងតែ​តាំង​ខ្លួនឯង​ជា ឧកញ៉ា ដូរ​រថយន្ត​ទំនើប​គ្រប់​សេរី ហើយ​ថ្មីៗ​នេះ​ទើប​ទិញ​រថយន្ត​ស៊េរី​ឆ្នាំ​២០២១​ថែម​មួយ​គ្រឿង​ទៀត ប៉ុន្តែ​មិន​ទាន់​តែ​បាន​ជិះ​ក្តៅ​គូទ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​នៅ​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ផងដែរ​។​

​ជាមួយគ្នា​នោះ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ក៏​បាន​ចេញ​លិខិត​មួយច្បាប់ បាន​ដាក់​ជូន​លោក​អភិបាលខេត្ត​ព្រះសីហនុ ដោយ​គោរព​ស្នើ​ទៅ​លោក​អភិបាលខេត្ត សុំ​ពិនិត្យ និង​យក​សំណាក​លើ​ជនសង្ស័យ ដើម្បី​បន្ត​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.