ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​លោកជំទាវ ឱ វណ្ណឌី​ន បាន​ណែន​ដល់​ក្រសួង ស្ថាប័ន​នីមួយៗ មិន​ត្រូវ​ផ្ដល់​ប៉ាក់​សាំង​ជូន​អ្នក​ខាងក្រៅ ដែល​គ្មាន​ឈ្មោះ ក្នុង​បញ្ចី​អាទិភាព​នោះទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក នាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ទទួលបន្ទុក​ដឹកនាំ​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​នីមួយៗ មិន​ត្រូវ​ផ្ដល់​វ៉ាក់សាំង​ជូន​អ្នក​ខាង ក្រៅ ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​អាទិភាព​នោះទេ​។​

​សារ​សំឡេង​របស់​លោកជំទាវ ឱ វណ្ណឌី​ន នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ បាន​ថ្លែងថា​៖ មិន​ត្រូវ​អនុញ្ញាត​ឲ្យមាន​ការយក​បុគ្គល​ណា​ផ្សេង ក្រៅ​ពី​មន្ត្រីរាជការ​ស៊ីវិល ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​សាមី​នោះ​ទេ ។ ប្រសិនបើ​ក្រសួង​នី​មួយៗ​យក​បុគ្គល​ផ្សេង​ដែល​មិនមែន​ជា​មន្ត្រី​របស់​ខ្លួន ហើយ​យក​ចាក់​ធ្វើឲ្យ​ចំនួន​វ៉ាក់សាំង​មិន​គ្រប់​ទេ​។​

​លោកជំទាវ​បាន​បន្តថា ចឹង​ចាប់ពី​ថ្ងៃស្អែក​ទៅ ខ្ញុំ​សូម​ដាក់​បញ្ជា​យ៉ាង​ដាច់ខាត​តែម្តង ព្រោះ​នេះ​មិនមែន​ជា​រឿង​តូច​ទេ សូម​ឯកឧត្តម លោកជំទាវ​ដែល​ជា​ប្រធាន​អនុគណៈកម្មការ យកចិត្ត​ទុក​ខ្ពស់ មិន​ត្រូវ​បន្ថែម​បុគ្គល​ណា​ផ្សេង​ទេ ហើយ​សូម​ឲ្យ​ក្រុម​ការងារចាក់​វ៉ាក់សាំង ចុះ​ត្រួតពិនិត្យ​ឲ្យបាន​ម៉ត់​ចត់​ជាទីបំផុត ហើយ​ផ្ទៀង ផ្ទាត់​តាម​បញ្ជី​ដែល​យើង​មាន ស្រាប់ ហើយ​មិន​អ្នក​មក​ចាក់​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចាក់​នោះ​ទេ​។​

​លោកជំទាវ ឱ វណ្ណឌី​ន បាន​សង្កត់ធ្ងន់ថា ក្នុង​ករណី​ក្រសួង​ណាមួយ​ចាក់​បាន​គ្រប់​ចំនួន​ត្រូវ​បញ្ឈប់​ត្រឹមហ្នឹង ហើយ​បើ​នៅ​មាន​មន្ត្រី​ណា​ដែល​នៅ សល់​ក្នុង​ស្ថាប័ន​សាមី​នោះ បែរជា​យក​បុគ្គល​ផ្សេង​មក​ចាក់ នោះ​ក្រសួង​នឹង​ត្រូវ​ទទួលខុស ត្រូវ​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​ការ​លើ​កឡើ​របស់​លោក​ជំទាវ ឱ វណ្ណឌី​ន នេះ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ក្រសួង​ស្ថាប័ន​ខ្លះ​បាន​ចាក់​វ៉ាក់សាំង​លើស​ចំនួន​មន្ត្រីរាជការ​ដែល​បាន​ផ្ញើ​ទៅ​គ​.​វ​.​ក​១៩ ធ្វើ​ឲ្យ​ខ្វះ​វ៉ាក់សាំង​សម្រាប់​ចាក់​នៅ​ដូសទី​២​។​

​គួរ​ជម្រាប​ថា​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ -១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (​គ​.​វ​.​ក​១៩) បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២១​តទៅ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ទៅលើ​ក្រុម​គោលដៅ​ចំនួន ៨​ក្រុម ដែល​មាន​មនុស្ស​ប្រមាណ​ជាង ៧៤ ម៉ឺន​នាក់ សម្រាប់​ដូសទី​១៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.