ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ

នាំយក​ថវិកា​សង្គ្រោះបន្ទាន់​ចំនួន​៣​លាន​រៀល ជូន​ដល់​លោក ប៊​ន សា​មិត្ត ហៅ​ខ្លឹម អាយុ​២៦​ឆ្នាំ ដែល​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បន្ទាប់ពី​បាន​រងគ្រោះ​ដោយសារ​ភ្ជួរ​ដី​ប៉ះ​ចំ​មីនតោន​ផ្ទុះ សេសសល់​ពី​សម័យ​សង្គ្រាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ក្រោយពី​ទទួល​ដំណឹង​ភ្លាម់ៗ​ថា មាន​ជនរងគ្រោះ​ម្នាក់ ដែល​បើក​ត្រាក់ទ័រ​ស៊ីឈ្នួល ភ្ជួរ​ដី​ឱ្យ​ប្រជាពលរដ្ឋ​មួយកន្លែង នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចាត់​ឱ្យ ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​សាខា ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន នាំយក​ថវិកា​សង្គ្រោះបន្ទាន់​ចំនួន​៣​លាន​រៀល ជូន​ដល់​លោក ប៊​ន សា​មិត្ត ហៅ​ខ្លឹម អាយុ​២៦​ឆ្នាំ ដែល​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បន្ទាប់ពី​បាន​រងគ្រោះ​ដោយសារ​ភ្ជួរ​ដី​ប៉ះ​ចំ​មីនតោន​ផ្ទុះ ខណ​:​សេសសល់​ពី​សម័យ​សង្គ្រាម ។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ខាងលើ ត្រូវបាន​គ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ហើយ​ក្រុម​ការងារ​បន្ត​យកចិត្តទុកដាក់​តាមដាន​សភាព​នៃ​របួស ក៏​មាន​ការ​ផ្តាំផ្ញើ​ពី​សំណាក់​លោកជំទាវ​អភិបាលខេត្ត​ផងដែរ ។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​បើក​ត្រាក់ទ័រ​ស៊ីឈ្នួល​ភ្ជួរ​ដី​ឱ្យ​អ្នកភូមិ​ម្នាក់ បម្រុង​នឹង​ដាំដំឡូង​មី​ដូច​សព្វដង ស្រាប់តែ​ជាន់​ទៅលើ​មីនតោន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ក៏​ផ្ទុះ​យ៉ាង​កក្រើក បណ្តាលឱ្យ​រងរបួស​ធ្ងន់ ខូចខាត​ត្រាក់ទ័រ​ផ្នែក​ខាង​មុខ បែក​កង់​ខាងស្តាំ​ខ្ទេចខ្ទី កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ភ្នំ​ស្ពុង ក្នុង​ចំការ​ដំឡូង​មី នៅ​ភូមិ​អូរឫស្សី​ក្រោម ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ៕
​សេង ត

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.