ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ ត្រីមាស​ទី​១ តាមរយៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត តួនាទី​ភារកិច្ច និង​វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ ត្រីមាស​ទី​១ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​២ ឆ្នាំ​២០២១ តាមរយៈ Video Conference​។ ពិធី​នេះ​ក្រោម​អធិបតីភាព លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​មាន​ការចូលរួម​ពី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត​ទាំង​២៥ ផងដែរ​។​

​សមាសភាព​ចូលរួម​ប្រជុំ ដោយ​ភ្ជាប់​រូបភាព​តាម​រយៈ Video Conference របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី មេបញ្ជាការរង ជា​នាយសេនាធិការ មេបញ្ជាការរង ប្រធាន​មន្ទីរ​ទទួល​ជំនាញ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​ក៏បាន​លើក​ជា​ពិសេស នូវ​បញ្ហា​ជំងឺ​កូវី​ដ​-១៩ មក​ពិភាក្សា​វាយតម្លៃ និង​ផ្តាំផ្ញើ​ដាស់តឿន​ក្រើនរំលឹក​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ និង​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ ឲ្យបាន​ម៉ឹងម៉ាត់​បំផុត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.