ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​វី​វរហើយ​.! ស្ថានីយ៍​ថ្លឹង​រថយន្ត​កូនដំរី រង​ការរិះគន់​ពី​ក្រុម​តៃកុង​រថយន្ត​ថា ថ្លឹង​លើស​ទម្ងន់​ជា​ញឹកញាប់ ព្រោះ​ចង់​ធ្វើ​ស៊ី ថៅកែ​ក្រុមហ៊ុន​ដឹកទំនិញ ឥន្ទ្រី​ស​.!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ ស្ថានីយ៍​ថ្លឹង​រថយន្ដ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុង​រង​ការរិះគន់​ពី​ក្រុមហ៊ុន​រថយន្ត​ដឹក​ទំនិញ​ដែល​មានឈ្មោះ (​ឥន្ទ្រី​ស​) ថា​៖ ថ្លឹង​លើស​ទម្ងន់​ជា​ញឹកញាប់ ដោយ​រថយន្ត​ដឹកទំនិញ​ពួក​គាត់​ចូល តាម​ស្ថានីយ៍​នៅតាម​បណ្តា​ខេត្ត​ផ្សេង​មាន​ភាពត្រឹមត្រូវ​មាន​តែ​ចំនួន ៤១-៤២ តោន តែប៉ុណ្ណោះ​។

​ចំណែក​ស្ថានីយ៍​ថ្លឹង​រថយន្ដ​កូនដំរី ខេត្ត​បន្ទាយមានជ័យ​វិញ ពេលដែល​ក្រុម​រថយន្ត​ក្រុមហ៊ុន​ឈ្មោះ​(​ឥន្ទ្រី​ស​) ចូល​ទៅ​ថ្លឹង​ម្តងៗ បែ​ជា​មាន​ភាព មិន​ប្រក្រតី លើស​ដល់​ទៅ ៤៥.៦ តោន ឯណោះ ក្នុង​ក​ម្រឹត​ផាកពិន័យ ខាង​ក្រុមការងារ​ស្ថានីយ៍​នោះ តម្រូវអោយ​បង់​ប្រាក់ ១០,២០០០០ រៀល (​មួយ​លាន​ពី​សែន​រៀល​) ក្នុង​មួយ​រថយន្ត មិន​ត្រឹមតែ​លើស​ទម្ងន់​មួយ​រថយន្ត​នោះទេ គឺ​លើស​ទៅ ៣-៤ រថយន្ត​ឯណោះ នេះ​បើ​យោង​តាន​ការបញ្ជាក់​ពី​ក្រុម​តៃកុង​រថយន្ត​ដឹកទំនិញ ឈ្មោះ (​ឥន្ទ្រី​ស​) កំពុង​នាំគ្នា​តវ៉ា​នៅ​មុខ​ស្ថានីយ៍​ថ្លឹង​រថយន្ត​កូនដំរី នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២១ ដែល​ទីតាំង​ស្ថានីយ៍​នោះ ស្ថិតក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​ក្រោយពី​ក្រុម​តៃកុង​រថយន្ត​យក​រថយន្ត​ជាង ១០ គ្រឿង ធ្វើ​ការចត​បិទផ្លូវ​ស្ថានីយ​ថ្លឹង​រថយន្ដ​កូនដំរី បាន​ប្រហែល ៣ ម៉ោងជាង បន្ទាប់​មក​ក្រុម​ការងារ​ស្ថានីយ​បាន​ឲ្យ​រថយន្ត​ទាំងនោះ​ចូល​ថ្លឹង​ម្ដងទៀត​សារជាថ្មី បែរជា​មាន​ទម្ងន់​ថយ​ចុះ​គឺ​មាន​ចំនួន ៤៤.៣ (​សែសិប​បួន​តោន​បី​រយ​គី​ឡូ តែប៉ុណ្ណោះ​)​ក្នុង​កម្រិត​មួយ​ត្រឹមត្រូវ តាម​ស្តង់ដារ សាយ​ឡូរ របស់​ក្រុមហ៊ុន​រថយន្ត​(​ឥន្ទ្រី​ស​) គឺ​ខាង​ស្ថានីយ៍​កូ​ដំរី​នោះ មិន​អាច​ផាកពិន័យ​ជា​ទឹកប្រាក់​បានទេ នេះ​បើ​យោង​តាម​ការ​ផ្តល់​បទសម្ភាសន៍ ពី​ក្រុម​តៃកុង​រថយន្ត នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​នេះ​។

​ជុំវិញ​ករណី​ស្ថានីយ៍​ថ្លឹង​រថយន្ដ​កូនដំរី ដែល​ថ្លឹង​លើ​ស​ទម្ង់​ជាច្រើន​តោន​តែ​រហូត​មក ដែល​មាន​ភាពមិនប្រក្រតី ក្រុម​សារព័ត៌មាន ជាង ៣០ ស្ថាប័ន ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ មិនអាច​សុំ​ធ្វើ​បទសម្ភាសន៍ ពី​ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ដ​កូនដំរី ដើម្បី​បំភ្លឺ​បាន​នោះ​ទេ​? ដោយ​ក្រុមការងារ​ស្ថានីយ៍ លោក​ឆ្លើយ​យ៉ាងខ្លី​ថា មិនអាច​ផ្តល់​បទសម្ភាសន៍​បាន​ទេ​នៅ​ក្នុង​រឿងនេះ​។

​អាស្រ័យហេតុនេះ ក្រុម​តៃកុង​រថយន្ត​ដឹកជញ្ជូន​ទំនិញ​អោយ​ក្រុមហ៊ុន​ឈ្មោះ (​ឥន្ទ្រី​ស​) សូម​សំណូមពរ​ទៅដល់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ដឹកជញ្ជូន សូម​ឯកឧត្តម មេត្តា​ពិនិត្យ​មើល​ស្ថានីយ៍​ថ្លឹង​រថយន្ដ​កូនដំរី ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ភាពមិនប្រក្រតី និង​សូម​ជួយ​ដុះក្អែល​លោក​ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​កូនដំរី​មួយ​នេះ​ផង​ចុះ​ទាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.