ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ចំនួន​អ្នក​ទៅ​ទទួល​វាក់​សាំង​បង្កា​ជំងឺ​កូវី​ដ​-១៩ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដ៏​ច្រើន​លើសលប់ បង្ក​ការព្រួយបារម្ភ រហូត​មាន​ការអន្តរាគមន៍ ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ដោយ​មើលឃើញ​ថា​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​គ្រួសារ សាច់ញាតិ របស់​កងទ័ព ដែល​បាន​អញ្ជើញ​ទៅ​ទទួល​វាក់​សាំង​បង្កា​ជំងឺ​កូវី​ដ​-១៩ យ៉ាងច្រើន​លើសលប់ នៅ​មន្ទីរពេទ្យ​ព្រះ​តុ​មា​លា រហូត​ធ្វើឲ្យ​មាន​ការ បាត់បង់​សណ្តាប់ធ្នាប់ នូវ​ការអនុវត្ត​វិធាន​ការពារ​របស់​ក្រសួង​សុខាភិបាល​ផង​នោះ គណៈកម្មាធិការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ នៃ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា បាន​ស្នើសុំ​ទៅ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យមាន​ការអន្តរាគម​ន៍​។​

​នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២១ បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​ផ្ទាល់​របស់​លោកនាយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ភ្លាម លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​១៩​នាក់ ចុះ​អន្តរាគមន៍ រៀបចំ​សណ្ដាប់ធ្នាប់ ជូន​បងប្អូន​ដែល​ទៅ​ទទួល​វ៉ាក់សាំង ឲ្យ​បំបែក​ការប្រមូលផ្តុំ គោរព​តាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល និង​បាន​ឆ្លៀតឱកាស ធ្វើការ​ចាក់​ផ្សាយ​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជ​រាដ្ឋាភិបាល ក៏ដូចជា ក្រសួង​សុខាភិបាល តាមរយៈ​សារ​សម្លេង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចងក្រង​ឡើង តាមរយៈ​ឧគ្ឃោសនស័ព្ទ បំពាក់​នៅ​លើ​ម៉ូតូ​កង់​បី ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​បាន​ឆ្លង​ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ និង​កំពុង​បន្ត​កើនឡើន​ឡើង​គួរឲ្យ​បារម្ភ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.