ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​លោកស្រី ឱ វណ្ណឌី​ន ចុះ​ពិនិត្យ​ទីតាំង​ចំនួន​៥ ត្រៀម​ចាក់​វ៉ាក់សាំង Sinovac បង្ការ​ជំងឺ​កូវី​ដ​១៩ ដែល​ចាប់ផ្ដើម​យុទ្ធនាការ​ទូទាំងប្រទេស នៅ​ថ្ងៃស្អែក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ចំនួន​៥​រួមមាន ក្រសួង​ព័ត៌មាន​, ក្រសួង​សេដ្ឋកិច្ច​, ក្រសួងការបរទេស​, ក្រសួង​បរិស្ថាន និង​សណ្ឋាគារ កាំបូឌីយ៉ាណា ដើម្បី​ត្រៀម​សម្រាប់​ការផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៉ីណូ​វ៉ាក់ (Sinovac) នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មេសា​ស្អែក​នេះ​។​

​ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ បានកំណត់​ក្រុម​គោលដៅ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប ចំនួន​៧៤៥,០០០​នាក់ (​សម្រាប់​ចំនួន​ដូសទី​១) សម្រាប់​ចាក់​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់ (SINOVAC) ដោយ​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២១ ជូន​ក្រុមមនុស្ស​ដែល​ដល់​វេន​ចាក់​នាពេលនេះ មាន​ដូចតទៅ​៖

* ទី​១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និង​មន្ត្រី​សុខាភិបាល​ជួរមុខ (​សេវា​រដ្ឋ និង​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់ និង​ដែល​មាន​បញ្ជី​ឈ្មោះ​ត្រឹមត្រូវ បាន​ផ្ញើ​ជូន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ឬ​ទៅ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត រួចហើយ​) ទាំង​ថ្នាក់​ជាតិ និង​ក្រោម​
​ជាតិ ដែល​ពុំ​ទាន់​បាន​ចាក់​ពីមុន​

* ទី​២៖ រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុមគ្រួសារ ដែល​មាន​បញ្ជី​ឈ្មោះ​ផ្ញើជូន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ រួចហើយ​

* ទី​៣៖ អ្នកសារព័ត៌មាន​ដែល​ពុំទាន់​បាន​ចាក់​ពី​មុន (​ដែល​មាន​បញ្ជី​ឈ្មោះ​ត្រឹមត្រូវ​បាន​ផ្ញើ​ជូន​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ តាមរយៈ​ក្រសួង​ព័ត៌មាន ឬ​ទៅ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត រួចហើយ​)

* ទី​៤៖ កងកម្លាំង និង​មន្ត្រី​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ដែល​ពុំ​ទាន់​បាន​ចាក់​ពីមុន​នៅ​តាម​រាជធានី​-​ខេត្ត (​ចាំបាច់​ត្រូវ​មាន​បញ្ជី​ឈ្មោះ​រៀបចំ ដោយ​អាជ្ញាធរ​រាជធានី​-​ខេត្ត​ពាក់ព័ន្ធ​)

* ទី​៥៖ មន្ត្រីរាជការ​ស៊ីវិល រួម​ទាំង​បុគ្គលិក​កិច្ចសន្យា​ទាំងអស់ នៅ​គ្រប់​ក្រសួង ស្ថាប័ន នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​សាស្ត្រាចារ្យ​-​គ្រូបង្រៀន នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​នានា​ទូទាំង​ប្រទេស (​ដែល​បាន​ធ្វើ​សម្រង់​បញ្ជី​ឈ្មោះ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​បាន​ផ្ញើ​ជូន​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ រួចហើយ​)

* ទី​៦៖ មន្ត្រី​-​បុគ្គលិក​បម្រើការ នៃ​អគ្គិសនី​កម្ពុជា​ទូទាំងប្រទេស នៃ​អាជ្ញាធរ​ជាតិ​ទាំងអស់ នៃ​គណៈមេធាវី នៃ​សាលាក្តី​ខ្មែរក្រហម នៃ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ក្រុមហ៊ុន​អាកាសចរ​នានា ដែល​បាន​ផ្ញើ​បញ្ជី​ឈ្មោះ​ជូន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ រួចហើយ​

* ទី​៧៖ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប កាណាឌីយ៉ា​គ្រប ដែល​បាន​ផ្ញើ​បញ្ជី​ឈ្មោះ​ជូន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ រួចហើយ​

* ទី​៨៖ កម្មករ​-​កម្មការិនី នៅ​តាម​រោងចក្រ​មួយចំនួន (​ទៅតាម​វេន​) ដែល​សម្របសម្រួល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ផ្ញើជូន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.