ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ណែនាំ​ឲ្យ​ពង្រឹង​ការគ្រប់គ្រង​និង​បែងចែក​អ្នកជំងឺ នៅតាម​សេវា​សុខាភិបាល​រដ្ឋ​និង​ឯកជន ដើម្បី​ការពា​រការ​រាលដាល​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ យោង​តាម​ស្ថានភាព​ចំ​បាច់​ចំពោះមុខ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​កើតមាន​ក្នុង​សហគមន៍​ដ៍​គួរឱ្យ​ព្រួយបារម្ភ និង​ក្នុង​គោលដៅ ចូលរួម​ទប់ស្កាត់ និង​កាត់ផ្តាច់​ខ្សែចម្លង​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ និង​ពង្រឹង​ការអនុវត្តន៍​វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បាន​ចេញ​សេចក្តីណែនាំ ស្តី​ពី​ការពង្រឹង​ការគ្រប់គ្រង និង​បែងចែក​អ្នកជំងឺ​មុននឹង​ចូល​ពិនិត្យ ព្យាបាល សម្រាក​ព្យាបាល​តាម​មូលដ្ឋាន​សេវា​សុខាភិបាល​រដ្ឋ និង​ឯកជន ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​។​

​យោង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ដែល​អង្គភាព​ព័ត៍មាន ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២១​នេះ បានឱ្យដឹង​ទៀត​ថា មន្ទីរ សុខាភិបាល​ខេត្ត​ត្រូវ​អនុវត្តន៍​ភារកិច្ច​ចាំបាច់​មួយ​ចំនួន​រួមមាន​៖ ត្រូវ​បន្ត​ពង្រឹង​ប្រតិបត្តិការ​គ្រប់គ្រង នឹង​បែងចែក​ជំងឺ មុន​នឹង​អនុញ្ញាត​ឱ្យ​អ្នកជំងឺ​ចូល​ពិនិត្យ សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព ប៉ុស្តិ៍​សុខភាព​ឱ្យបាន​ខ្ជាប់​ខ្លួន និង​ជាប់​ជាប្រចាំ ដោយ​អនុវត្តន៍​តាម​គោល​ការ​បច្ចេកទេស និង​ណែនាំ​ម្ចាស់​អាជីវកម្ម សុខាភិបាល​នានា ក្នុង​មូលដ្ឋាន​ខេត្ត ត្រូវ​ត្រួតពិនិត្យ​សុខភាព​បឋម ដើម្បី​បែងចែក​ជំងឺ​មុននឹង​អនុញ្ញាត​ឱ្យ​អ្នកជំងឺ​ចូល​ពិនិត្យ ពិគ្រោះ​ព្យាបាល និង​សម្រាក​ព្យាបាល នៅតាម ទីតាំង​របស់​ខ្លួន ក្នុងករណី​សង្ស័យ​ត្រូវ​ទាក់ទង​បន្ទាន់ មក​ក្រុម​ការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​។​

​ត្រូវ​ណែនាំ​ដល់​គ្រប់​ឱសថ​ស្ថាន ឱសថស្ថាន​រង​ទាំងអស់ មុន​នឹង​លក់​ឱសថ​ឫ​បរិក្ខា​ពេទ្យ​នានា​ជូន​អតិថិជន ជា​ចាំបាច់​ត្រូវ​សាកសួរ​ព័ត៍មាន​ឱ្យ បាន​ជាក់លាក់ (​ត្រូវមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​)​។ ត្រូវ​ណែនាំ​ឱ្យ​មាន​ការប្រើប្រាស់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូវី​ដ​១៩ នៅ​គ្រប់​មូលដ្ឋាន​សេវា​សុខាភិបាល​ទាំងអស់ ដើម្បី​បង្កើន​ប្រសិទ្ធិភាព និង​ល្បឿន​នៃ​ការបង្ការ ទប់ស្កាត់​ហានិភ័យ នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​.១៩ ត្រូវ​ពង្រឹង​ការអនុវត្តន៍​វិធាន​អនាម័យ ការរក្សា​គម្លាត​សុវត្ថិភាព ស្រប​តាម​វិធាន សុខាភិបាល​៕

​សូម​អាន​ខ្លឹមសារ​របស់​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​ខាងក្រោ​ម​នេះ​៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.