ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​បុរស​ម្នាក់​ប្រើប្រាស់​គណនី​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​ជេរប្រមា​ថថ្នាក់ដឹកនាំ​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូ​ន​ទៅ​តុលាការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង​ ៖​ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ជា​ពិសេស​បងប្អូន​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាបថា នៅ​ថ្ងៃ​ទី ២៩ ខែ មីនា ឆ្នាំ ២០២១ មាន​គណនី​ហ្វេ​សប៊ុក​ឈ្មោះ បូ រី បង្ហោះ​រូបភាព​សម្តេច​តេជោ នាយកដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​សរសេរ​ខ្លឹមសារ ភ្ជាប់​នៅលើ​រូបភាព​ផង ដោយបាន​ជេរប្រមាថ​មាក់ងាយ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សម្តេច​ដែល​ជា​ថ្នាក់ដឹកនាំ​ប្រទេស​។​

​ពិនិត្យ​ឃើញ​ភ្លាម​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ស្នើ​សុំ​ការអនុញ្ញាត​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ ដំបង ដើម្បី​អនុវត្ត ។ ដោយ​បាន​ការអនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា នៅ​រសៀល​ថ្ងៃ​ទី ២៩ ខែ មីនា ឆ្នាំ ២០២១ លោក​វរ​សេ​នីយ៍័ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រ ហ្ម​ទ័ណ្ឌ រួមជាមួយ​លោក​ឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរង​ទទួល​ផែន​ការងារ​សន្តិសុខ បានរួម​គ្នា​ជាមួយ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ ស្នងការដ្ឋាន និង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ដែល​មាន​លោក​វរសេនីយ៍ទោ ហេង បា​រាំ ង ជា​អធិការ ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ រហូត ឈាន​ទៅ​កំណត់​និង​រក​ឃើញ​ម្ចាស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ បូ រី និង​ត្រូវបាន​នាំខ្លួន​មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​ដើម្បី​ធ្វើ​ការសាកសួរ​ស្រាវជ្រាវ ។​

​ម្ចាស់​គណនី​ហ្វេ​សប៊ុក​ខាងលើ មាន​ឈ្មោះ​ពិត​គឺ ហួន បូរី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​គគីរ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​គាត់​បាន​សារភាពថា រូបគាត់​ពិតជា​បាន ប្រើប្រាស់​រូបភាព​និង​សរសេរ​ខ្លឹមសារ​ប្រមាថ​មាក់ងាយ​ចំពោះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រាកដ​មែន​នៅ​ថ្ងៃ​ទី ២៩ ខែ មីនា ឆ្នាំ ២០២១ ហើយ​ក្រោយ​ការសរសេរ​បង្ហោះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក៏​ត្រូវបាន​សមត្ថកិច្ច​ស្វែងរក​គាត់​ឃើញ​និង​នាំខ្លួន​មក​សាកសួរ​។​

​នៅពេលនេះ​សមត្ថកិច្ច​នគរបាល​កំពុង​រៀប​ចំ​សំ ណុំ​រឿង​បញ្ជូន​បុរស​ជា​ម្ចាស់​គណនី​ហ្វេ​សប៊ុក​ខាងលើ ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.