ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ខ្លាំង​ដៃ​ណាស់​ចូល​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក​ហើយ​ហ៊ាន​ប្រើ​ចំ​ពាម​កៅស៊ូ​បាញ់​មក​លើ​សមត្ថកិច្ច​ពេល​ចុះបង្ក្រាប​ទៀត (​វីដេអូ​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​បាត់ដំបង​) ៖ កាលពី​ថ្ងៃ​ទី ២៨ ខែ មីនា ឆ្នាំ ២០២១ វេលា​ម៉ោង ១៩​និង​២០ នាទី នៅ​ចំណុច​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មាន​ករណី​(​ចូល​លួច​ទ្រព្យសម្បត្តិ​)​ក្នុង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​ម៉ាន់ ចាន់ មករា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មួយ​ករណី ក្នុង​ខណៈ​ដែល​ម្ចាស់ផ្ទះ​មិន​នៅ មាន​ជនសង្ស័យ​លួច​ចូល​ទៅក្នុង​បរិវេណ​លំនៅដ្ឋាន​នោះ បំណង​លួច​ទ្រព្យសម្បត្តិ ។​

​ទទួលបាន​ព័ត៌មាន​នេះ​ពី​អ្នកជិតខាង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​យោល់​របស់លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទ័ណ្ឌ លោក​វរសេនីយ៍ឯក ឈឿង គឺ​ម​សុង នាយការិយាល័យ​នគរ បាល​ព្រហ្មទ័ណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្នុង​ការិយាល័យ​ជំនាញ និង​កម្លាំង​នគរបាល​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប ចុះ​ទៅ​ដល់​ចំណុចកើតហេតុ​នោះ ។​

​ពេល​សមត្ថកិច្ច​ទៅ​ដល់​ជនសង្ស័យ បានធ្វើ​សកម្មភាព​ដោយ​យក​ចំ​ពាម​កៅស៊ូ បាញ់​មក​លើ​សមត្ថកិច្ច បណ្តាលឱ្យ​រងរបួស​ម្នាក់​នៅ​លើ​ផ្ទៃមុខ ហើយ​ក៏​ផ្លោះ​ចេញ​ពី​ទីតាំង​នោះ​ដើម្បី​គេចខ្លួន ប៉ុន្តែ​ទីបំផុត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នា​ពេល​បន្ទាប់​នោះដែរ ។​

​ជនសង្ស័យ​រូប​នោះ​ឈ្មោះ ខេ​ម ស្រស់ ហៅ ដាំ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​នំ ក្រៀប សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនស័ង្សយ​រូបនេះ បាន​ឆ្លើយ សារភាពថា រូបគេ​បាន​លបលួច​ចូលទៅ​ក្នុង​បរិវេណ​លំនៅដ្ឋាន​ខាងលើ ក្នុងខណៈពេល​ដែល​មិន​មាន​ម្ចាស់​ស្ថិតនៅ ក្នុង​បំណង​ចូល​ទៅ​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ទីនោះ ប៉ុន្តែ​សកម្មភាព​របស់​ខ្លួន ត្រូវបាន​អាក់ខាន ដោយសារ​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ហើយ​ក្នុង​ពេល​នោះ​ខ្លួន​គេ​បាន​ប្រើ​ចំ​ពាម​កៅស៊ូ​បាញ់​ទៅលើ សមត្ថកិច្ច​ដើម្បី រំដោះ​ខ្លួន តែ​ទីបំផុត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។​

​ពេល​នេះ​ការិយាល័យ​ជំនាញ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.