ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ

​រដ្ធមន្ដ្រី វេង សាខុន ÷​ការរីក​រាល​ជា​សកល​នៃ​មេ​រោគកូ​វីដ​-១៩ មិន​ត្រឹមតែ​ធ្វើឲ្យប៉ះពាល់​ដល់​សមិទ្ធផល​សង្គម​-​សេដ្ឋកិច្ច របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងមូល មិន​អាច​គណនា​បាន ហើយក៏​មិន​អាច​ដឹង​បាន​ឲ្យ​ប្រាកដ​ថា​វិបត្តិ​នេះ នឹង​បញ្ចប់​នៅពេល​ណា​នោះ​ដែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម និង​រុក្ខាប្រមាញ់ នឹង​នេសាទ ការរីក​រាល​ជា​សកល​នៃ​មេ​រោគកូ​វីដ​-១៩ មិន​ត្រឹមតែ​ធ្វើឲ្យប៉ះពាល់​ដល់​សមិទ្ធផល​សង្គម​-​សេដ្ឋកិច្ច របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងមូល មិន​អាច​គណនា​បាន ហើយក៏​មិន​អាច​ដឹង​បាន​ឲ្យ​ប្រាកដ​ថា​វិបត្តិ​នេះ នឹង​បញ្ចប់​នៅពេល​ណា​នោះ​ដែរ​។

ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​ស្មុគស្មាញ​នេះ រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​សេនាធិការ បាន​និង​កំពុង​យកចិត្តទុកដាក់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​កៀគរ សហការ និង​លើកទឹកចិត្ត​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​វិស័យ​ឯកជន ដើម្បី​ពង្រីក​សក្តានុពល​ផលិត​លើ​គ្រប់​អនុវិស័យ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទាំង​បរិមាណ និង​គុណភាព ប្រយោជន៍​ដើម្បី​រួមចំណែក​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ច​ជាតិ បន្ត​រក្សា​នូវ​កំណើន​សេដ្ឋកិច្ច​គ្រួសារ​នៅ​ជនបទ បង្កើត​ឱកាស​ការងារ រក្សាបាន​នូវ​ស្ថានភាព​ជីវភាព​ប្រក្រតី​តាម​គន្លង​ថ្មី​ក្នុង អំឡុងពេល​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៨ ខែ​ក​ម្ភះ និង​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ ។​

​ដោយ​ទទួលបាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រុមហ៊ុន អេ​ហ្គ្រី ម៉ា​ស្ទ័រ ខូ​អិល​ធី​ឌី ដែលមាន អាសយដ្ឋាន​នៅ​ភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល ជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ផលិត​ចំណី​សត្វ​មាន​ជាអាទិ៍​៖ ចំណី​មាន់ ទា ជ្រូក គោ និង​ចំណី​ត្រី ដោយ​បាន​ដាក់ទុន​វិនិយោគ​សរុប​ចំនួន ១៧,៣ លាន​ដុល្លារ​។ យោងតាម​របាយការណ៍ របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា បាន​បញ្ជាក់​ឲ្យដឹងថា យោង​លើ​តម្រូវការ​ចាំបាច់​នៅលើ​ទីផ្សារ​នៃ​ផលិតកម្ម​ចំណី​សត្វ ក្នុង​ឆ្នាំ​២០២០ ក្រុមហ៊ុន​ផលិត និង​លក់​ចំណី​សត្វ​បាន​សរុប​ចំនួន ១១៨ ៥០០​តោន ក្នុងនោះ​មាន​៖ ចំណី​មាន់​សាច់ ៩ ០០០​តោន​, ចំណី​មាន់ស្រុក ២៨ ០០០​តោន​,
​ចំណី​មាន់​យក​ពង ១០ ០០០​តោន​, ចំណី​ជ្រូក ២៣ ០០០​តោន ចំណី​គោ ៧ ៥០០​តោន ចំណី​ត្រី ៧ ០០០​តោន និង​ចំណី​ទា ៣៤ ០០០​តោន​។​

​ទន្ទឹមនឹងនេះ ដើម្បី​ចូលរួម​ចំណែក​បង្កើន​ការកែឆ្នៃ​ផលិតផល​កសិកម្ម​ក្នុង​ស្រុក សម្រាប់​ឆ្នាំ​២០២០ ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​វត្ថុធាតុដើម​សរុប​ចំនួន ៥៧ ៨០០​តោន ក្នុងនោះ​មាន​៖ ពោត ២០ ០០០​តោន​, សណ្តែកសៀង ១២ ០០០​តោន​, ដំឡូង​មី​ស្ងួត ៦ ០០០​តោន​, ចុង​អង្ករ ១ ៨០០​តោន​, កន្ទក់ ១៤ ៤០០​តោន​, ថ្ម​កំបោរ ៣ ០០០​តោន​, និង​ម្សៅ​ត្រី ៦០០​តោន​។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏​បាន​ស្នើសុំ​គោលការណ៍​នាំចូល​វត្ថុធាតុដើម​ផ្សំ​ចំណី​សត្វ​មួយចំនួន​ទៀត​ផង​ដែរ តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​បរិមាណ​សរុប​ចំនួន ៦៦ ៩៩៦​តោន​។​

​បចុប្បន្ន ក្រុមហ៊ុន​មាន​បុគ្គិលិក និង​កម្មករ សរុប​ចំនួន ២៥០​នាក់ (​ស្ត្រី ៥០) មាន​ជំនាញ​គណនេយ្យ ពេទ្យសត្វ គ្រប់គ្រង ទីផ្សារ អគ្គីសនី មេកានិច កម្មករ អ្នក​វេច្ច​ខ្ចប់ និង​អ្នក​បញ្ចេញ​ទំនិញ​។ ដោយសារ​កំណើន​ផលិតកម្ម​ចិញ្ចឹមសត្វ​មាន​ការកើនឡើង ធ្វើ​ឲ្យ​កំលាំង​ផលិត​ក្នុង​ឆ្នាំ ២០២០ កើនឡើង ៣០% បើ​ធៀប​ទៅ​ឆ្នាំ​២០១៩ ហើយ​ប្រាកដ​ណាស់ កំណើន​នេះ​នឹង​នៅតែ បន្ត​សម្រាប់​ឆ្នាំ​២០២១ និង​ឆ្នាំ​បន្តបន្ទាប់ នេះ​បើ​តាម​ការអះអាង​របស់​លោក​នាយក​ក្រុមហ៊ុន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.