ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ដឹកនាំ​ក្រុម​ការងារ​រៀបចំ​មន្ទីរពេទ្យ​នគរ​ទេព ដើម្បី​ប្រែក្លាយ​ជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​តាម​គោលដៅ និង​តំបន់​ចត្តា​ឡី​ស័ក និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ក្រុមការងារ​រៀបចំ​មន្ទីរពេទ្យ​នគរ​ទេព ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ប្រែក្លាយ​ជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ ដែល​គ្រោង​ទទួល​អ្នកជំងឺ​កូវី​ដ​-១៩ ឲ្យ​សម្រាក​ព្យាបាល​ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២១ ខាងមុខនេះ​។​

​សូម​ជម្រាប​ផងដែរ​ថា មន្ទីរពេទ្យ «​នគរ​ទេព​» មាន​ផ្ទៃដី​ទំហំ​១​ហិកតា ៥០​អា ដែល​មាន​អគារ​ទំហំ ២៥,០០០​ម៉ែត្រ​ការេ កំពស់​៥​ជាន់ មាន​ប្រព័ន្ធ ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សូ​ទ្បា (solar) និង​មាន​ម៉ាស៊ីនភ្លើង​បម្រុង​កម្លាំង ៣៥០ KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀតផង​។​

​មន្ទីរពេទ្យ​នគរ​ទេព​អាចដាក់​គ្រែ​សម្រាប់​អ្នកជំងឺ​បាន​ប្រមាណ ៥០០​គ្រែ ដែល​អាច​រៀបចំ​ទៅតាម​តម្រូវការ​នៃ​ផ្នែក​ផ្សេងៗ​ដូចជា ផ្នែក​សង្គ្រោះបន្ទាន់​បាន​៨០​គ្រែ និង​ផ្នែក​ជំងឺ​ធម្មតា​បាន​៤២០​គ្រែ​។ មន្ទីរពេទ្យ​នេះ​ក៏​មាន​បំពាក់​គ្រឿង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​ផ្សេងៗ​តាម​ស្តង់ដារ​ជា​មន្ទីរពេទ្យ​សម្ភព និង​ព្យាបាល​រោគ​ស្ត្រី​ផងដែរ​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២១​នេះ តួរ​លេខ​ជា​សរុប កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩ ចំនួន ១,៧៥៣​នាក់ ក្នុងនោះ​មាន​អ្នក​ជាសះស្បើយ​ចំនួន ៩៦៧​នាក់​, និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៨១​នាក់ និង​ករណី​ស្លាប់ ចំនួន​០៣​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.