ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​ឆេះ​ព្រៃ​២​កន្លែង​នៅ​ភូមិសាស្ត្រ​ខេត្ត​កែប​ដោយ​មិន​ដឹង​មូលហេតុ សំណាង​ល្អ​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តរាគមន៍​ពន្កត់​ទាន់ពេលវេលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ខេត្ត ស្រុក និង​ក្រុង ក្រោម​ការបញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប បាន​អន្តរាគមន៍​ចុះ​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ភ្នំ​ចំនួន​២​កន្លែង ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក​ពន្កត់​ជា​ច្រើន​គ្រឿង​។​

​ទាក់ទិន​នឹង​ករណី​ឆេះ​ព្រៃ​ខាងលើ យោងតាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ភ្លើង​បាន​ឆាបឆេះ​ព្រៃ​ចំនទ​ន​២​ន្លែ​ង​ផ្សេងគ្នា ដោយ​មួយកន្លែង​កើតឡើង​នៅ​ចំណុច​ជើងភ្នំ​អង្កោល ស្ថិតនៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ និង​មួយ​កន្លែង​ទៀត នៅ​ចំណុច​ដី​ឡូតិ៍​មួយ​កន្លែង​ផ្លូវ​ឡើង​បឹង​ហ្គា​ឡូ​កែប​លុច្ស ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា ហេតុការណ៍​ទាំង​២​លើក​ខាងលើនេះ កម្លាំង​នគរបាល​យើង​គ្រប់គ្រង​ស្ថានភាព​បាន​១០០% និង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​រលត់​ទាំងស្រុង ដោយ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ប៉ះពាល់​ដល់​ដំណាំ ឬ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នោះ​ឡើយ​។

​ជាមួយគ្នានេះដែរ អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​តំបន់ ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ព្រោះ​ខណៈ​នេះ​ជា​រដូវក្តៅ ពិសេស​កុំ​បោះ​កន្ទុយបារី​ចោល និង​បំពក់​ភ្នក់ ដុត​ទៀន ធូប​ដោយ​គ្មាន​មនុស្ស​នៅ​ឲ្យសោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.