ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍

​កម្លាំង គណៈបញ្ជាការ​ឯកភាព​រដ្ឋ​ខណ្ឌដូនពេញ ចុះ​អប់រំ​ណែនាំ​ម្ចាស់​ភោជនីយដ្ឋាន យីហោ “​ក្រា​ហ្វ​បៀរហ្គាឌិន និង​ភោជនីយដ្ឋាន “​ដែល​ល្មើស​នឹង សេចក្តីណែនាំ របស់ រដ្ឋបាល​ខណ្ឌដូនពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រាត្រី​ថ្ងៃ សុក្រ ០៦​កើត ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​២២:០០​នាទី ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ លោកស្រី នូ ថាវ​រី អភិបាលរង​ខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​ត្រួតពិនិត្យ និង​បាន​ណែនាំ​ដល់ ម្ចាស់​ទីតាំង​ភោជនីយដ្ឋាន យីហោ “​ក្រា​ហ្វ​បៀរហ្គាឌិន និង​ភោជនីយដ្ឋាន​” មាន​ទីតាំង ស្ថិតនៅ​ផ្លូវ​លេខ​២២៨ ភូមិ​៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ម្ចាស់​ហាង​ពុំ​បាន​អនុវត្ត តាម​សេចក្តីណែនាំ​របស់ ក្រសួង​សុខាភិបាល ដោយ​មាន​ភ្ញៀវ​ចូល​ពិសា​រគ្រឿង​ស្រវឹង មិន​រក្សា​គម្លាត​សុវត្ថិភាព មាន​លក្ខណៈ​ប្រមូលផ្តុំ​ក្នុង​ហាង ។​

​ជា​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បាន​អោយ​តំណាង​ម្ចាស់​ហាង​ធ្វើ​កិច្ចសន្យា​រួមមាន​:

១:​ម្ចាស់​ទីតាំង​ត្រូវ​អនុវត្ត​វិធានការ 3​កុំ និង 3​ការពារ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។
២:​ត្រូវ​អនុវត្តន៍ ជាមួយ​ក្រសួង​សុខាភិបាល ដោយ រក្សា​គម្លាត​សុវត្ថិភាព ជា​ចាំបាច់ ។​
៣:​ម្ចាស់​ទីតាំង ត្រូវ​ចូលរួម​សហការ​ជាមួយ​អជ្ញាធរ​ខណ្ឌ ក្នុង​ការប្រយុទ្ធប្រឆាំង ជម្ងឺ​កូវី​ត​១៩ ។​

 

👉​កនុង​ករណី​ម្ចាស់​ទីតាំង មិន​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រុមការងារ​ខាងលើ រដ្ឋបាល​ខណ្ឌដូនពេញ និង​អនុវត្ត​វិធានការ​យ៉ាង​ម៉ឹងម៉ាត់ និង ឈាន​ដល់​ការ បិទ​ទីតាំង និង ដកហូត​អាជ្ញាប័ណ្ណ ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.