ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦

សាលា​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ដំណើរការ​អាជីវកម្ម​ហា​ង​អ៉ីន​ធើ​ណេត (Internet Coffee) ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ​ដោយ​សម្រេច​ផ្អាក​ដំណើរការ អាជីវកម្ម​ហាង​អ៉ីន​ធើ​ណេត (Internet Coffee) ដើម្បី​ជា​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍​។​
​សេចក្តីជូនដំណឹង​រប​ស់លោក​អភិបាល​បានបញ្ជាក់​ថា «​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​កាន់តែ​ធំ​ទៅៗ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ដំណើរការ​អាជីវកម្ម​សេវា​អ៉ីន​ធើ​ណេត វិស័យ​ព័ត៌មាន នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មាន​ការជូនដំណឹង​ជា​ថ្មី​»​។​

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ​ទាំង​១៤ ម្ចាស់​អាជីវកម្ម​ហាង​អ៉ីន​ធើ​ណេត​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​អនុវត្តន៍​ការសម្រេច​ផ្អាក​នេះ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់​ថា ការសម្រេច​ផ្អាក​ដំណើរការ​អាជីវកម្ម​ហា​ង​អ៉ីន​ធើ​ណេត​នេះ មិនមែន​ជា​ការផ្អាក​ដំណើរការ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៉ីន​ធើ​ណេត (ISP) នោះទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.