ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

លោក​ឧត្តមសេនីយ៍ ឈួន គឹម​សាន ប្រគល់​ជូន​ថវិកា​ជាង ៣១ លាន​រៀល ដល់​គ្រួសារ​សព នាយ​អាវុធហត្ថ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ព្រៃវែង​) ៖ ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង លោក ឧត្តមសេនីយ៍ ឈួន គឹម​សាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​ព្រៃវែង តំណាង​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំនួន ៣១,០៤៩,៥០០​រៀល និង​គ្រឿងឧបគោគ​បរិភោគ​មួយចំនួន ជូន​គ្រួសារ​សព លោក វរសេនីយ៍ទោ លឹម ឆាយ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន សន្តិសុខ កងរាជអាវុធហត្ថ ខេត្ត​ព្រៃវែង ដែល​បាន​ទទួល មរណភាព​កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ កន្លងទៅ​។

​ក្នុងឱកាស​នោះ​ដែរ​លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានឲ្យដឹង​ថា​នេះ​សបញ្ជាក់​ឲ្យឃើញ​ពី​ទឹកចិត្ត និង​ការស្រឡាញ់ របស់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស ក្នុង​ការចូលរួម​ចែករំលែក​ទុក្ខលំបាក​គ្នា​ទៅវិញទៅមក​។

​ហើយ​ថវិកា​ទាំងអស់នេះ​គឺ​បានមក​ពី​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត ដោយ​ទឹកចិត្ត​សប្បុរសធម៌ របស់ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ដែល​ជា​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​រាជធានី​-​ខេត្ត និង​សប្បុរសជន ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​។ តំណាង​គ្រួសារ​សព​ក៏​បាន​ថ្លែង​អំណរ​អរគុណ ចំពោះ​ទឹកចិត្ត និង​ការលះបង់ របស់ លោក នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា ប្រោស​ព្រំ​ប្រសិទ្ធិ​ពរ​ជ័យ និង​ទទួលបាន​នូវ​ពុទ្ធពរ ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.