ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩​ម្នាក់ទៀត នៅ​បុរី​វិមាន​ភ្នំពេញ ខណ្ឌ​ឫស្សីកែវ ធ្វើឲ្យ​កើនឡើង​ទីតាំង​ចត្តា​ឡីស័​ក​ចំនួន​១៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សីកែវ សហការ​ជាមួយ​ក្រុមការងារ​ក្រសួង​សុខាភិបាល បាន​បន្ត​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩ លើ​ស្ត្រី អាយុ​៣៦​ឆ្នាំ ម្នាក់​ទៀត​ហើយ និង​មាន​អ្នកពាក់ព័ន្ធ​៤​នាក់ (​ស្រី​៣​នាក់​) ធ្វើឲ្យ​កើនឡើង​១៤​កន្លែង ក្រោយ​ពី​ស្ត្រី​រូប​នេះ​ធ្លាប់បាន​ទៅ​ហាង (Metro Azura) ក្នុង​ខណ្ឌ​ទួលគោក កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២១​។​

​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សីកែវ លោក ជា ពិសី និង​ជា​អភិបាលខណ្ឌ បញ្ជាក់ថា ក្រុមការងារ​ក្រសួង​សុខាភិបាល បាន​បន្ត​ការរកឃើញ​ស្ត្រី​ម្នាក់ ដែល​មាន​ផ្ទុក​ជំងឺ​កូវី​ដ​១៩​នេះ ស្ថិត​នៅ​បុរី​វិមាន​ភ្នំពេញ ផ្ទះ​លេខ​៣៦V ផ្លូវ​៣៨០ ក្រុមទី​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ នា​វេលា​ម៉ោង​១៨៖០០០​នាទី​ព្រលប់​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២១​។​

លោក ជា ពិសី បន្តថា ស្ត្រី​ជា​អ្នកជំងឺ​កូវី​ដ​១៩ មានឈ្មោះ ប៊ុត គីមឡី អាយុ​៣១​ឆ្នាំ ធ្លាប់​បាន​ទៅ​ហាង (Metro Azura) ក្នុង​ខណ្ឌ​ទួលគោក កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២១ កន្លងទៅ និង​ត្រូវបាន​ក្រុមការងារ​ក្រសួង​សុខាភិបាល​បញ្ជូន​ទៅ​ព្យាបាល​នៅ​អតីត​សណ្ឋាគារ​អ៉ីន​ធើ​ខនទី​ណង់​តាល់ (The Great Duke) បន្ទាប់ពី​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូវី​ដ​១៩ និង​អ្នកពាក់ព័ន្ធ ចំនួន​៤​នាក់​ផ្សេង​ទៀត (​ស្រី​៣​នាក់​) ត្រៀម​យក​សំណាក​ទៅ​ពិនិត្យ​នៅ​ព្រឹក​ស្អែក និង​បាន​សម្រេច​បិទ​ទីតាំង​បណ្ដោះអាសន្ន ដើម្បី​ធ្វើ​ចត្តា​ឡីស័​កនៅ​កន្លែងកើតហេតុ រយះពេល​១៤​ថ្ងៃ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.