ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

សម្តេច​តេជោ ហ៊ុន សែន សម្រេច​ជ្រើសតាំង​លោកស្រី ឱ វណ្ណឌី​ន ជា​ប្រធាន​គណៈកម្មការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ខណៈ​កម្ពុជា​អាច​ទទួលបាន​វ៉ាក់សាំង ១.៥​លាន​ដូ​សទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ តាមរយៈ​សំឡេង​មួយ​នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បង្គាប់​ការឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង តែងតាំង​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ធ្វើជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​លើ​ការងារ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​។​

សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​នៅក្នុង​សារ​សំឡេង​នោះ​ថា ការបង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ និង​តែងតាំង​លោកស្រី ឱ វណ្ណឌី​ន ធ្វើជា​ប្រធាន​នេះ ដើម្បី​ដឹកនាំ​ការងារ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ឱ្យ​បាន​លឿន​។​

សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ដូច្នេះ «​ដើម្បី​ឱ្យ​ការងារ​នេះ (​ការងារ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩) ឈាន​ទៅ​មុខ​បាន​ល្អប្រសើរ ខ្ញុំ​ស្នើសុំ​ឱ្យមាន​ការរៀបចំ​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​ទទួល​បន្ទុក​រាប់​រង​ក្នុង​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ទាំង​ក្នុង​ផ្នែក​ស៊ីវិល ទាំង​ក្នុង​ផ្នែក​កងទ័ព ផ្នែក​នគរបាល​។ ហើយ​ខ្ញុំ​សូម​ចង្អុល​ការ សូម​តែងតាំង​លោកជំទាវ ឱ វណ្ណឌី​ន ធ្វើជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ទទួលបន្ទុក​គ្រប់គ្រង ដឹកនាំ​ការចាក់​វ៉ាក់សាំង​នៅ​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ដោយ​រៀបចំ​ផែនការមេ​បន្ត​ពី​ជំ​ហ៊ាន​ដែល​យើង​កំពុង​ធ្វើ​សព្វថ្ងៃនេះ​»​។​

សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ផ្តល់​សិទ្ធិ​ឱ្យ​លោកស្រី ឱ វណ្ណឌី​ន ជ្រើស​អនុប្រធាន ក៏ដូចជា​សមាជិក សមាជិកា មកពី​ក្រសួង​ស្ថាប័ន សម្រាប់​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​ផង​ដែរ​។
បន្ថែម​ពីលើ​នោះ ដើម្បី​ឱ្យ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ទាន់​សភាពការណ៍​នៅ​ទូទាំង​ប្រទេស​សម្តេច​តេជោ បាន​ណែនាំ​ឱ្យ​លោកស្រី ឱ វណ្ណឌី​ន បង្កើត​អនុគណៈកម្មការ​នៅតាម​រាជធានី ខេត្ត​ផងដែរ​។​
​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា នៅក្នុង​ពេល​ខាង​មុខ​កម្ពុជា អាចមាន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​កូវី​ដ​-១៩ ប្រមាណ ១.៥​លាន​ដូ​សទៀត​។ ដូច្នេះ​សម្តេច​តេជោ បាន​ណែនាំ​ឱ្យ​កំណត់​មុខសញ្ញា​ត្រូវ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ មាន​ដូចជា​គ្រូបង្រៀន ដែល​ត្រូវ​ចាក់​ដំបូង​សម្រាប់​គ្រូ​នៅ​ភ្នំពេញ កណ្តាល ព្រះសីហនុ កោះកុង និង​ព្រៃវែង​។​

សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ឱ្យ​គិតគូរ​រៀបចំ​ផែនការ​ចាក់​សម្រាប់​អ្នកលក់ដូរ​នៅ​តាម​ផ្សារ ក៏​ដូច​ជា​មុខសញ្ញា​សំខាន់ៗ​ដទៃទៀត​។ ជាពិសេស​ក្នុង​ក្របខណ្ឌ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​មាន​កម្មករ កម្មារិនី​ផង​ដែរ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​ការ​សង្ឃឹមថា លោក ម៉ម ប៊ុនហេង និង​លោកស្រី ឱ វណ្ណឌី​ន ធ្វើ​ការងារ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ នេះ​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.