ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ក្រសួង​សុខាភិបាល បន្ត​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​រហូត​ដល់​ចំនួន​១០៥​នាក់ ខណៈ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន​៨៨​នាក់ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២១​នេះ ក្រសួង​សុខាភិបាល​កម្ពុ​ជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការបន្ត​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​រហូត​ដល់​ចំនួន ១០៥​នាក់​ថែមទៀត ក្នុង​នោះ​សុទ្ធសឹង​ជា​ករណី​សហគមន៍​ក្នុង «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ខណៈ​អ្នកជំងឺ​ចំនួន​៨៨​នាក់​បាន​ជាសះស្បើយ និង​អនុញ្ញាតឲ្យ​ចេញ​ពី​មន្ទី​រ​ពេទ្យ​។​

បើតា​មការ​សេចក្តីប្រកាសរ​បស់​ក្រសួងសុខាភិបាល បានបញ្ជាក់​ថា ក្នុងចំណោម​អ្នកជំងឺ​ដែល​ឆ្លងកូវី​ដ​១៩​ទាំង​១០៥​នាក់ រួមមាន​៖ ជនជាតិខ្មែរ​៣៥​នាក់​, ជនជាតិ​ចិន​៥០​នាក់​, ជនជាតិ​វៀតណាម ១១​នាក់​, ជនជាតិ​ថៃ​៨​នាក់ និង​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​។ ចំណែក​ទីតាំង​ដែល​បាន​រកឃើញ​រួមមាន​៖ រាជធានី​ភ្នំពេញ ២៩​នាក់​, ខេត្ត​កណ្ដាល ៦៤​នាក់​, ខេត្ត​ព្រះសីហនុ ៨​នាក់​, ខេត្ត​កោះកុង ៣​នាក់ និង​ខេត្ត​ព្រៃវែង​ម្នាក់​។​

​បើ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២១
– អ្នក​ឆ្លង​សរុប​= ១៤៣០ នាក់​
– អ្នក​ជាសះស្បើយ​= ៨១៨ នាក់​
– អ្នក​កំពុង​ព្យាបាល​= ៦០៩ នាក់​
– អ្នកស្លាប់​= ០១ នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.