ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍

​ក្រុម​ប្លន់​៣​នាក់ នៅ​ខណ្ឌ​កំបូល ត្រូវ​បាន​បង្ក្រាប ក្រោយ​ធ្វើ​សកម្មភាព​បាន​២​ថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​ឣ​ធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កំបូល និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​ប្លន់​យក​ម៉ូតូ​១​គ្រឿង ពី​យុវជន​ម្នាក់​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​រោងចក្រ «​ថាក់​ក្រាល​» ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​១១៖៤៤​នាទី​យប់ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ​។​

​ជនសង្ស័យ​ខាងលើ​នោះ​មាន​ទី​១៖ ឈ្មោះ ស៊ុំ ប៊ុន​ធួន អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​២៖ ឈ្មោះ ធាន ប៊ុន​ថាវ អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​៣៖ ឈ្មោះ ប៉ែន រតនា អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៣៧ ផ្លូវ​លេខ​១៣ បុរី​ពិភពថ្មី​៣ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ុន ភារម្យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​អ្នក​ដឹកជញ្ជូន ស្នាក់នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រង​របួស​ជើង​ដោយសារ​ជនសង្ស័យ​ធាក់​ផ្ដួល​ពេល​កំពុង​ជិះ​ម៉ូតូ​។​

​លោក ឈឹម សាវុធ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​កំបូល បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ និង​មិត្តភក្ដិ​ម្នាក់ទៀត​ឈ្មោះ ខ្មៅ បាន​ជិះ​ម៉ូតូ​ម៉ាក់ Suzuki Let’s ពណ៌​ស ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FW-4450 ចេញពី​ទិញ​បាយ​ហូប​នៅ​ម្ដុំ​ស្តុប​ខាងលិច​ផ្សារ​ជម្ពូ​វ័ន កែង​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ជម្ព័ន សង្កាត់​ចោមចៅ​ទី​៣ ត្រឡប់មកផ្ទះ​វិញ​។​

​លុះ​ពេល​ជិះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជួប​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ដោយ​ជនសង្ស័យ​ឈ្មោះ ស៊ុំ ប៊ុន​ធួន ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1HW- 0998 ម្នាក់ឯង​, ចំណែក​ជនសង្ស័យ​ឈ្មោះ ប៉ែន រតនា ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1GT-9106 ឌុប​ជនសង្ស័យ​ឈ្មោះ ធាន ប៊ុន​ថាវ​។​

​លោក​អធិការរង បាន​បន្តថា ពេល​នោះ​ជនសង្ស័យ​ឈ្មោះ ស៊ុំ ប៊ុនធឿន បាន​លើកជើង​ធាក់​ដៃ​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្តាលឲ្យ​ដួល ហើយ​ជនសង្ស័យ​ឈ្មោះ ប៉ែន រតនា បាន​បើក​ម៉ូតូ​ទៅ​ឈប់​ពីមុខ​ម៉ូតូ របស់​ជនរងគ្រោះ បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ ធាន ប៊ុន​ថាវ កាន់​ខ្សែក្រវាត់​បម្រុង​វាយ​លើ​ជនរងគ្រោះ ប៉ុន្តែ​ស្របពេលនោះ មាន​អ្នកដំណើរ​ជិះ​ម៉ូតូ​តាមផ្លូវ​ឈប់​សួរនាំ ដោយ​អ្នកដំណើរ​នោះ​មាន​វិទ្យុទាក់ទង​នៅ​នឹង​ចង្កេះ​ផងដែរ​។ ឃើញ​ដូច​នោះ​ក្រុម​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បន្ទាប់មក​ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំបូល​។​

​ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួច​កម្លាំង​បាន​ធ្វើ​ការស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​១១៖៣០​នាទី​ព្រឹក ទើប​កំណត់​បាន​មុខសញ្ញា ហើយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កំបូល និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ុំ ប៊ុនធឿន នៅ​ចំណុច​តាម​ផ្លូវលំ ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បន្ទាប់មក​បាន​បន្ត​ទៅ​ឃាត់ ជនសង្ស័យ​ឈ្មោះ ធាន ប៊ុន​ថាវ នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល​។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ ប៉ែន រតនា ត្រូវ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​តាម​ផ្លូវ​បេតុង ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល នាំយក​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំបូល រួច​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.