ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦

អនុក្រឹត្យ​៖ ពិន័យ​ពី ១​លាន​រៀល ទៅ​៥​លាន​រៀល សម្រាប់​អ្នក​គេចវេះ​ពី​ចត្តា​ឡី​ស័ក និង​ពិន័យ​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល សម្រាប់​អ្នក​ជួយ​សម្រួល​ឱ្យ​គេចវេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅក្នុង​អនុក្រឹត្យ​ស្តីពី «​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះ​ធ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​» ដែល​ត្រូវបាន​ដាក់​អោយ​ប្រើប្រាស់ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១ ជន​គេចវេះ​ពី​ការធ្វើ​ចត្តា​ឡី​ស័ក នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ​ពី ១​លាន​រៀល ទៅ ៥​លាន​រៀល ខណៈ​អ្នក​ជួយ​សម្រួល​ឱ្យ​បុគ្គល​ណា​ម្នាក់​គេចចេញ​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ ៥០​លាន​រៀល​។​

​ចាប់តាំងពី​ឆ្នាំ​២០២០​មក ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល និង​ចម្លងជំងឺ​កូវី​ដ​១៩​នោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាន់យក​វិធានការ​ចត្តា​ឡី​ស័ក​ជារឿង​សំខាន់​មួយ​។ ទោះបីជា​យ៉ាងណា គេ​តែង​បានឃើញ​បុគ្គល​ជាច្រើន​បំពាន​នឹង​វិធាន​ចត្តា​ឡី​ស័ក និង​លួច​ចេញពី​មណ្ឌល​ចត្តា​ឡីស័​ក​ជាដើម​។​

​អនុក្រឹត្យ​ចាស់​ឆ្នាំ​២០១៥ ហាក់​មិន​បាន​កំណត់​ច្បាស់លាស់ និង​ការពិន័យ​មាន​កម្រិត​ធូរស្រាល​ផងដែរ ពាក់ព័ន្ធ​នឹង​ការធ្វើ​ចត្តា​ឡីស័​កនេះ​។ ហេតុដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ថ្មី​នា​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការធ្វើ​ចត្តា​ឡី​ស័ក​។​

​មាត្រា​១៣ នៃ​អនុក្រឹត្យ បានចែង​ថា បុគ្គល​ដែល​ធ្វើ​ចត្តា​ឡី​ស័ក ត្រូវ​អនុវត្ត​កាតព្វកិច្ច​ចំនួន ៦​រួមមាន​៖
១៖ គោរព​បទបញ្ជា​ផ្ទៃក្នុង​នៅ​ទីកន្លែង​ធ្វើ​ចត្តា​ឡី​ស័ក
២៖ អនុវត្ត​តាម​វិធាន​សុវត្ថិភាព​ផ្នែក​សុខាភិបាល តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល
៣៖ គោរព​តាម​ការណែនាំ​របស់​មន្ត្រី​ចត្តា​ឡី​ស័ក
៤៖ មិន​ត្រូវ​ចាកចេញ​ពី​ទីកន្លែង​ធ្វើ​ចត្តា​ឡី​ស័ក ដោយ​គ្មាន​ការអនុញ្ញាត​ពី​មន្ត្រី​ចត្តា​ឡី​ស័ក
៥៖ សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ដើម្បី​ធ្វើការ​យក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេ​រោគកូ​វីដ​-១៩
៦៖ សហការ​ក្នុង​ការផ្ដល់​ព័ត៌មាន​ដល់​មន្ត្រី​សុខាភិបាល អំពី​បុគ្គល​ដែល​សង្ស័យ​ថា​អាច​មាន​ជំងឺ កូវី​ដ​-១៩ ឬ​អ្នក​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ ឬ​អ្នក ដែល​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក និង​ផ្តល់​ព័ត៌មាន​ផ្សេង​ទៀត​តាម​ការចាំបាច់​។​

​ក្នុង​អនុក្រឹត្យ​ក៏​បាន​ចែង​ពី​ការផាកពិន័យ​ចំពោះ​ជន​គេចវេះ​ពី​ចត្តា​ឡី​ស័ក ឬ​អ្នក​ដែល​ជួយ​សម្រួល​ឱ្យ​ជន​ធ្វើ​ចត្តា​ឡី​ស័ក គេចចេញ​ពី​កន្លែង​ធ្វើ​ចត្តា​ឡីស័​ក​ផងដែរ​។​

​មាត្រា​២២ បានចែង​ថា ត្រូវ​ផ្តន្ទាទោស​ពិន័យ​អន្តរការណ៍​ពី ១,០០០,០០០​រៀល ទៅ ៥,០០០,០០០​រៀល ចំពោះ​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ចត្តា​ឡី​ស័ក ឬ​គេចចេញ​ពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡីស័​កក្នុងអំឡុងពេល ធ្វើ​ចត្តា​ឡី​ស័ក តែ​មិន​បាន​បណ្ដាលឱ្យ​មាន​ការ​ចម្លងជំងឺ​កូវី​ដ​-១៩​ដល់​អ្នកដទៃ​។​

​ដោយឡែក​អំពើ​គេចវេះ​ពី​ការធ្វើ​ចត្តា​ឡី​ស័ក ឬ​គេចចេញ​ពី​ទីកន្លែង​ធ្វើ​ចត្តា​ឡី​ស័ក​ក្នុង​អំឡុងពេល​ធ្វើ​ចត្តា​ឡី​ស័ក ដែល​បាន​បណ្ដាលឱ្យ​មាន​ការចម្លង​ជំងឺ​កូវដ​-១៩ ដល់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​តាម​កថាខណ្ឌ​ទី​២ នៃ​មាត្រា​៧ នៃ​ច្បាប់​ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។ មាត្រា​៧ នៃ​ច្បាប់​នេះ បានចែង​ថា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅដល់ ១០​លាន​រៀល​។​

​ក្នុង​មាត្រា​២២ នៃ​អនុក្រឹត្យ​ដដែល​នេះ ក៏​បាន​ចែង​ដែរ​ថា ត្រូវ​ផ្តន្ទាទោស​ជា​ពិន័យ​អន្តរការណ៍​ពី ៥០០,០០០ រៀល ទៅ ២,០០០,០០០​រៀល ចំពោះ​បុគ្គល​ដែល​ធ្វើ​ចត្តា​ឡី​ស័ក ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ដូច​មានចែង​ក្នុង​ចំណុច​ទី​១ និង​ទី​២ នៃ​មាត្រា​១៣ នៃ​អនុក្រឹត្យ​នេះ​។ ការបង់ប្រាក់​ពិន័យ​អន្តរការណ៍​ខាងលើនេះ មិន​ធ្វើឱ្យ​បុគ្គល​ដែល​ត្រូវធ្វើ​ចត្តា​ឡី​ស័ក រួចផុត​ពី​កាតព្វកិច្ច ក្នុងការ​ធ្វើ​ចត្តា​ឡី​ស័កឡើយ​។​

​ដោយឡែក​មាត្រា​២៣ បានចែង​ថា ត្រូវ​ពិន័យ​អន្តរការណ៍​ពី ១០,០០០,០០០​រៀល ទៅ ៥០,០០០,០០០​រៀល ចំពោះ​អ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា ដល់​បុគ្គល​ដែល ត្រូវធ្វើ​ចត្តា​ឡី​ស័កឱ្យ​គេចចេញ​ពី​ការ​ត្រួតពិនិត្យរបស់​មន្ត្រី​ចត្តា​ឡី​ស័ក ឬ​គេ​ចេះ​ពី​ការធ្វើ​ចត្តា​ឡី​ស័ក ឬ​គេចចេញ ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក​។​

​ការពិន័យ​នេះ ក្នុងករណី​ដែល​ការ​គេចចេញ​ពី​ការត្រួតពិនិត្យ​របស់​មន្ត្រី​ចត្តា​ឡី​ស័ក ឬ​ការ​គេច​វះ​ពី​ការ ធ្វើ​ចត្តា​ឡី​ស័ក ឬ​ការ​គេចចេញ​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក មិន​បាន​បណ្ដាលឱ្យ​មាន​ការចម្លង​ជំងឺ​កូវី​ដ​-១៩ ដល់​អ្នកដទៃ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.