ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​រដ្ឋបាល​ខេត្ត​សៀមរាប​ទទួល​អំណោយ​អង្ករ ១០​តោន មី ២០០​កេស និង​ទឹក​សុទ្ធ ១០០​កេស ពី​សប្បុរសជន​ក្នុង​ខេត្ត !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​) កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ មីនា ឆ្នាំ​២០២១ នៅ​សាលាខេត្ត​សៀមរាប​បាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​គ្រឿងឧបភោគ​បរិភោគ​រវាង​ក្រុមហ៊ុន​រោង​សន្និធិ លក់​ចែកចាយ ផល​អនុផល​ព្រៃឈើ​ប្រភេទ​ធំ ច្រកចេញចូល​តែ​មួយ ខេត្តសៀមរាប និង​រដ្ឋបាល​ខេត្ត​ក្រោម​វត្តមាន​របស់​លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​។​

​លោកស្រី ជ័យ ម៉ា​លីន តំណាង​ក្រុមហ៊ុន បានបញ្ជាក់​ថា ដោយ​មើលឃើញ​ពី​ការលំបាក​សព្វបែបយ៉ាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរ​ខេត្ត​សៀមរាប ក្នុងពេល​ដែល​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវី​ដ និង​ផលប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការទទួល​បន្ទុក​ដ៏​ធ្ងន់​នៅ​ពេល​បងប្អូន​ប្រជា​ពលករ​វិល​មក​ពី​ក្រៅប្រទេស ដែល​បាន​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​មណ្ឌល ហើយ​ត្រូវ​ការផ្គត់ផ្គង់​អាហារ​ប្រចាំ​ថ្ងៃ​ទៀតផង ។ ដោយ​កត្តា​នេះ​ហើយ​ទើប​ក្រុមហ៊ុន រោង​សន្និធិ លក់​ចែកចាយ ផល​អនុផល​ព្រៃឈើ​ប្រភេទ​ធំ ច្រកចេញចូល​តែ​មួយ ខេត្តសៀមរាប ចូលរួម​ផ្តល់​នូវ​ជា​គ្រឿងឧបភោគ​បរិភោគ ក្នុង​ការជួយ​សម្រាល​បន្ទុក​រាជរដ្ឋាភិបាល និង អាជ្ញាធរ​ខេត្ត​ផងដែរ​។
​លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ​សន្តិភាព មានតែ​សន្តិភាព​នេះ​ហើយ​ទើ​ធ្វើឱ្យ​ជីវភាព និង ក្រុមហ៊ុន​មាន ការរីកចម្រើន​មកដល់ពេលនេះ ។​

​ក្នុងនាម​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ពិន ប្រាកដ ក៏ បាន​ធ្វើ​ការថ្លែងអំណរគុណ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​ក្រុមហ៊ុន រោង​សន្និធិ លក់​ចែកចាយ ផល​អនុផល​ព្រៃឈើ​ប្រភេទ​ធំ ច្រកចេញចូល​តែ​មួយ ខេត្តសៀមរាប ដែល​បាន​បរិចាក​នូវ​ស្បៀងអាហារ ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ ស្កាត់ នូវ​ការរីក​រាលដាល​ជំងឺ​កូវី​១៩ សំខាន់​ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ គឺ​ដើម្បី​ទ្រទ្រង់​ជីវភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង ពលករ​ដែល​បាន​វិល​ត្រឡប់​មកពី​ក្រៅ​ប្រទេស បាន​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅតាម​បណ្តា​ក្រុង ស្រុក ។​

​លោក​ក៏​បាន​គូសបញ្ជាក់ថា អំណោយ​ទាំងនេះ អាជ្ញាធរខេត្ត​នឹង​ធ្វើ​ការបែងចែក​ទៅ​តាម​បណ្តា​ក្រុង ស្រុក ដើម្បី​ប្រើប្រាស់​នៅក្នុង​មណ្ឌល​ចត្តា​ឡី​ស័ក និង ផ្តល់ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ខ្វះខាត​នៅតាម​មូលដ្ឋាន​ផង​ដែរ ។

​លោក​បន្ត​ទៀត​ថា នេះ​ជា​វប្បធម៌​ចែករំលែក ហើយ​ជា​ការជួយ​គ្នា​ក្នុង​គ្រា​លំបាក​ផងដែរ ហើយ​លោក​ក៏​ស្នើ​ដល់​ក្រុមហ៊ុន​បន្ត​នូវ​កាយវិកា​ដ៏​សប្បុរស​នេះ​បន្ត​ទៅ​តាម​បណ្តា ក្រុង ស្រុក ក្នុង​ការចូលរួម​កសាង​និង​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ត​ទៅ​អនាគត​។​

​អំណោយ​ទាំងនោះ​រួមមាន អង្ករ ១០​តោន មី ២០០​កេស និង​ទឹក​សុទ្ធ ១០០​កេស ដែល​ជា​អំណោយ​ដ៏​សប្បុរសធម៌​របស់ ក្រុមហ៊ុន​រោង​សន្និធិ លក់​ចែកចាយ ផល​អនុផល​ព្រៃឈើ​ប្រភេទ​ធំ ច្រកចេញចូល​តែ​មួយ ខេត្តសៀមរាប​ដែល​មាន​ទីតាំង​នៅ​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.