ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ក្រសួង​ព័ត៌មាន សម្រេច​លុប «​សមាគម​អ្នកសារព័ត៌មាន​ហ្វេ​សប៊ុក​កម្ពុជា​» ក្រោយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បង្កចលាចល​ដល់​សង្គម​ដោយសារ​បញ្ហា​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១​នេះ បានសម្រេច​លុប​អាជ្ញា​បណ្ណ «​សមាគម​អ្នកសារព័ត៌មាន​ហ្វេ​សប៊ុក​កម្ពុជា​» ក្រោយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ករណី​ជំងឺ​កូវី​ដ​-១៩ ដែល​បង្កចលាចល​ក្នុងសង្គម​។​

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​លោក ខៀវ កាញារីទ្ធ បានសម្រេច​យ៉ាង​ដូច្នេះ​ថា​៖ «​លុប​ប្រកាស​លេខ ០៥៨ ព​.​ម ប្រក ចុះ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ របស់​ក្រសួង​ព័ត៌មាន​ដែល​អនុញ្ញាត​ឱ្យ​លោក ព្រំ សាន បើក «​សមាគម​អ្នកសារព័ត៌មាន​ហ្វេ​សប៊ុក​កម្ពុជា​» ដោយ​សមាគម​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត បង្ក​ភាពច្របូកច្របល់ ចលាចល​នៅ​ក្នុង​សង្គម​ដែល​ជា​ការបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួណ​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​»​។​

​ក្រៅ​ពី​ការ​លុប «​សមាគម​អ្នកសារព័ត៌មាន​ហ្វេ​សប៊ុក​កម្ពុជា​» នេះដែរ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា​នេះ បានសម្រេច​លុប​អាជ្ញា​បណ្ណ​គេហទំព័រ​ចំនួន​២ ផងដែរ ដោយសារតែ​គេហទំព័​រទាំង​២​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើឱ្យ​សាធារណជន​មាន​ភាន់ច្រឡំ ព្រមទាំង​បង្ក​ចលា​ចក​ល ដល់​សង្គម​ជាតិ​ជា​ដើម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.