ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត នឹង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​១៩ ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ទីតាំង បន្ទប់​ព្យាបាល និង​បន្ទប់​ដាក់​ដាច់ដោយឡែក សម្រាប់​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​១១ ខែ មីនា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត នឹង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ទីតាំង បន្ទប់​ព្យាបាល និង​បន្ទប់​ដាក់​ដាច់ដោយឡែក សម្រាប់​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​។ កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​សុខាភិបាល ប្រធាន​មន្ទីរពេទ្យ​បង្អែក​ទាំង​៥ និង​មន្ត្រី​ជំនាញ​។​

​ឯកឧត្តម ជាវ តា​យ បាន​មានប្រសាសន៍ថា ដោយ​គណៈកម្មការ​បាន​ត្រៀម​នូវ​បន្ទប់ គ្រែ ក្រុមគ្រូពេទ្យ រថយន្ត​សង្គ្រោះ និង​សម្ភារៈ​បរិក្ខារ រួចរាល់​ហើយ ដោយ​ខណៈ​នោះ ឯកឧត្តម ក៏​បាន​ណែនាំ​ដល់​អង្គភាព​ពាក់ព័ន្ធ និង​មន្ទីរពេទ្យ​បង្អែក​រដ្ឋ​ទូទាំង​ខេត្ត ត្រូវ​យកចិត្ត​ទុក​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​បទបញ្ជា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ត្រៀម​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ ១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ និង​ត្រូវ​ផ្សព្វផ្សាយ​ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ក្នុង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ផង​ដែ​រ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.