ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ឈូសឆាយ​ដី​ដី​១០​ហិកតា នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​ធ្វើ​ឡ​បូជាសព​អ្នក​កើត​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្រោយ​ទទួលបាន​ការណែនាំ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រក​ទីតាំង និង​រៀបចំ​បង្កើត​ឡ​សម្រាប់​បូ​ជា​សព អ្នក​កើតកូ​វីដ​-១៩​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ជា​ស្រេច​នូវ​ផ្ទៃដី​ប្រមាណ​១០​ហិកតា និង​ឡ​បច្ចេកទេស​ស្តង់ដារ ហើយ​បាននិងកំពុង​មមាញឹក​ឈូសឆាយ​សាងសង់​ទាំង​យប់​ទាំង​ថ្ងៃ​។​

​លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១​នេះ​ថា ចំពោះមុខ​ក្រោយពី​ទទួលបាន​បទបញ្ជា​របស់ សម្ដេច​តេជោ ហ៊ុន សែន និង​ការដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ភ្លាមៗ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​បាន​គិតគូរ ជ្រើសរើស​ទីតាំង​សម្រាប់​រៀបចំ​ធ្វើ​ជា​កន្លែង​បូជាសព អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩ ដោយ​គិតគូរ​ពី​សុវត្ថិភាព និង​មិន​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ ទើប​ពិនិត្យ និង​សម្រេច​ឃើញថា មានតែ​ទីតាំង​មូលដ្ឋាន​ក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​នោះ​ទេ ដែល​ផ្ដល់​សុវត្ថិភាព និង​ជា​ជម្រើស​ល្អ នៅក្នុង​ការបង្កើត​ឲ្យមាន​ជា ទីតាំង​សម្រាប់​បូជាសព​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩​នេះ ដោយសារ​ទីនោះ​មិន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​លោក ម៉េត មាស​ភក្ដី បាន​បន្ថែមថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ផ្ទៃដី​ទំហំ​ប្រមាណ​១០​ហិកតា និង​ឡ​ជា​បច្ឆាប​ច្ចេកទេស​ស្តង់​ដារ​ចំនួន​៦ សម្រាប់​ត្រៀម​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩​នេះ គឺ​ស្ថិតក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ហើយ​បាននិងកំពុង​មមាញឹក​ឈូសឆាយ រៀបចំ​ទាំង​យប់​ទាំង​ថ្ងៃ​ផងដែរ ។​

លោក ម៉េត មាស​ភក្ដី បាន​គូសបញ្ជាក់​បន្ថែមថា ទោះ​បី​មក​ដល់ពេលនេះ ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅតែ​បន្ត​មាន និង​មាន​អ្នក​ស្លាប់​ម្នាក់​ក្ដី ក៏​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មិន​ត្រូវបាន​ប្រកាស​បិទ ឬ​ផ្អាក​ចរាចរណ៍​តំបន់​ណា​ឡើយ លើកលែង​តែ​ទីតាំង​ប្រមាណ​ជា​១០០​ទីតាំង ដែល​មាន​ដូចជា​ផ្ទះ ឬ​ខុន​ដូ​ជា​ដើម មាន​អ្នកពាក់ព័ន្ធ​កំពុង​រស់នៅ និង​ធ្វើ​ចត្តា​ឡី​ស័ក​ប៉ុណ្ណោះ ដែល​ត្រូវបាន​ហ៊ុព័​ន្ធទីនោះ​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​លក្ខណៈ​រួចជាស្រេច ចំពោះ​ការដោះស្រាយ​សភាពការណ៍​បន្ទាន់ៗ ទាំង​ការរៀបចំ​ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក ទីតាំង​ព្យាបាល ពិសេស​គឺ​ការការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​តំបន់​ពាក់ព័ន្ធ​ទាំង​នោះ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.