ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម សុខ ផល និង​ក្រុមការងារ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​យុវជន​ស្រុក​បាណន់​ជាង ៥​ពាន់​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ​សីហា មាន​ប្រារឰ​ពិធី​នៅ​ក្នុង​បរិវេណ​គណបក្ស​ប្រជាជន​ឃុំ​ភ្នំ​សំពៅ និង​ជួប​សំណេះសំណាល ជាមួយ​មហា​គ្រួសារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាណន់ ចំនួន ៥.៦១០​នាក់ ក្រោម​អធិបតីភាព ឯកឧត្តម សុខ ផល សមាជិក​គណៈ​ក​ម្មាកិ​រា​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ស្រុក​បាណន់​, លោក ហែម ថេង ប្រធាន​ក្រុមការងារ​ឃុំ​ភ្នំ​សំពៅ ព្រមទាំង​ក្រុម​ការងារ​ថ្នាក់ស្រុក និង​ឃុំ​ជាច្រើន​នាក់ ។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ លោក ម៉ិ​ល សុផល ប្រធាន​ក្រុមការងារ​ស្រុក​បាណន់​បាន​បញ្ជាក់ថា យុវជន​មាន​អាយុ​ចាប់ពី ១៨ ដល់ ២៥​ឆ្នាំ មាន ៥,៦១០​នាក់ (​ស្រី ២.៥២៦​នាក់​)​និង​យុវជន អាយុ​ចាប់ពី ២៦ ដល់ ៣៥​ឆ្នាំ មាន​ចំនួន ៧.៦៤៣​នាក់ (​ស្រី ៤.១២៥​នាក់​)​សរុប​យុវជន​ទូទាំង​ស្រុក​មាន ១៣.២៤៣​នាក់ (​ស្រី ៦.៦៩៥​នាក់​)​។​

​លោក​ប្រធាន​ក្រុមការងារ​ស្រុក​បាន​បញ្ជាក់ថា មាន​យុវជន​មួយផ្នែក​បាន​ចេញ​ទៅ​ធ្វើកា​រងារ​នៅ​ក្រៅប្រទេស ប៉ុន្តែ មួយចំណែក​ធំ គឺ​នៅ​បំពេញ​ការងារ​ជិត​គ្រួសារ​នៅ​តាម​ភូមិ​-​ឃុំ​របស់​យើង​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​មូលដ្ឋាន ។ ដោយ ឡែក​មាន​យុវជន​មួយចំនួន​កំពុង​បន្ត​ការរៀនសូត្រ ។

​ឯកឧត្តម សុខ ផល មានប្រសាសន៍​ក្នុង​ឱក​សា​នោះ​ថា ការជួបជុំ​មហា​គ្រួសារ​យុវជន​ស្រុក​បាណន់​លើក​នេះ មាន​យុវជន​មកពី ៨​ឃុំ សរុប​ចំនួន ៥.៦១០​នាក់ ដោយ​ចែក​ជា​ពីរ​វគ្គ ។ ទី​១-​គឺ​ពី​អាយុ ១៨ ដល់ ២៥​ឆ្នាំ ដែល​បាន​ជួបជុំ​នៅថ្ងៃនេះ ។ ចំណែក​វគ្គ​ទី ២ នឹង​ជួបជុំគ្នា​ម្តង​ទៀត​ជាមួយ​យុវជន​ដែល​មាន​អាយុ​ពី ២៦ ដល់ ៣៥​ឆ្នាំ ។ លោក​បន្តថា លោក​សង្ឃឹម​និង​ជឿជាក់ថា យុវជន​របស់​យើង​នៅ​ទី​នេះ​ពិតជា​មាន​សុច្ឆន្ទៈ​ដើម្បី​ចូលរួម​ចំណែក​ទាំង​កម្លាំង​កាយ កម្លាំងចិត្ត​ប្រាជ្ញា ស្មារតី​ពុះពារ​នូវ​ការលំបាក​ផ្សេងៗ​ដើម្បី​ចូលរួម​ចំនែក​ក្នុង​ចលនា​យុវជន​គណបក្ស​ស្រុក​បាណន់​ក៏ដូចជា យុវជន កម្ពុជា​ទូទាំងប្រទេស​ដែល​បច្ចុប្បន្ន​កំពុងតែ​សស្រាក់សស្រាំ​រួមចំណែក​លើ​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ និង​បោះ ឆ្នោត​សកល​នាពេលខាងមុខ ។​

​សូមបញ្ជាក់​ថា សមាសភាព​យុវជន​ដែល​ចូលរួម​ក្នុង​ពិធី​នាពេលនេះ មាន​ចំនួន ៥.៦១០​នាក ដែល​ជា​ក្បាលម៉ាស៊ីន សកម្ម​យុវជន និង​ជា​សមាជិក​យុវជន​ដែល​មាន​អាយុ​ពី ១៨ ដល់ ២៥​ឆ្នាំ ។ សមាជិក​យុវជន​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​រួច​គណ បក្ស​បាន​ចេញ​សេចក្តីសម្រេច​បង្កើត​ក្បាលម៉ាស៊ីន​សកម្ម​យុវជន​មាន​ចំនួន ៧៧​សាខា​បក្ស​ភូមិ និង​បាន​បោះពុម្ព​ចងក្រង​ជា សៀវភៅ​ក្នុង​មួយ​ឃុំ​ចំនួន ៥​ក្បាល សរុប​ទាំងអស់ ៤០​ក្បាល ។​

​លោក​ប្រធាន​ក្រុមការងារ​ស្រុក បាន​សំណូមពរ​សុំ​ឱ្យ​ប្អូនូៗ​នៅ​កិច្ចការ​របស់​យើង​ឱ្យបាន​ដោយ​ភាព​សុច្ចរិត​យុត្តិធម៌​ទៅ តាម​ច្បាប់​ដោយ​ជៀសវាង​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​ទុច្ចរិត​ផ្សេងៗ​ហើយ​ចូលរួម​បន្ត​នូវ​សកម្មភាព​រួម​ចំណែក​ក្នុងការ កសាង​ប្រទេស​អភិវឌ្ឍន៍​ភូមិ​-​ឃុំ របស់​យើង​នោះ គឺជា​កាតព្វកិច្ច​ជា​កិច្ច​សំខាន់ៗ​របស់​ប្អូនៗ​ក្មួយៗ​របស់​យើង ។ បញ្ហាសំខាន់ មួយទៀត សុំ​ប្អូនៗ​ដែល​ជា​ក្បាលម៉ាស៊ីន​នៅ​តាម​ភូមិ​ឃុំ​នៃ​ស្រុក​បាណន់​នេះ​ត្រូវ​ទំនាក់ទំនង​សហការ និង​ផ្សព្វផ្សាយ​ជា​បន្ត បន្ទាប់​នូវ​ព្រឹត្តិការណ៍ សភាពការណ៍ ភារកិច្ច​ចាំបាច់​ផ្សេងៗ​ជូន​ដល់​យុវជន​ដល់​ផ្ទះសម្បែង ។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម សុខ ផល បាន​ថវិកា​ចំនួន ២​ម៉ឺន​រៀល មួកសុវត្ថិភាព ១ អាវយឺត ១ ជូន​ដល់​យុវជន​ស្រុក​បាណន់ ចំនួន ៥.៦១០​នាក់​ផង​ដែរ ៕

 

 

IMG-20160823-WA0033 IMG-20160823-WA0034 IMG-20160823-WA0035 IMG-20160823-WA0030

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.