ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

សូម​បង្កើន​ការប្រុងប្រយ័ត្ន​! រក​ឃើញ​អ្នក​កើតកូ​វីដ​-១៩ ពីរ​ទីតាំង​ទៀត​នៅ​ខណ្ឌ​ឫស្សីកែវ ក្រោយ​អាជ្ញាធ​របើក​ដំណើរការ​១​ទីតាំង នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ គណៈបញ្ជាការ​ឯកភាព នៃ​រដ្ឋបាល​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​មន្ត្រី​សុខាភិបាល បាន​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​មេ​រោគកូ​វីដ​-១៩ ២​ករណី​ទៀត «២​ទីតាំង​» និង​អ្នកពាក់ព័ន្ធ​ចំនួន ១៥​នាក់​ផ្សេង​ទៀត និង​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ ក្រោយពី​បាន​បើក​ឲ្យ​ដំណើរការ​ជា​សាធារណៈ​ឡើងវិញ​១​កន្លែង​នូវផ្ទះ​ឈ្មោះ ឡាយ គា អ្នកជំងឺ​កូវី​ដ​-១៩ ពាក់ព័ន្ធ (​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​)​។​

លោក ជា ពិសី អភិបាលខណ្ឌ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានឲ្យដឹងថា មន្ត្រី​សុខាភិបាល​បាន​រក​ឃើញ​អ្នក​មាន​វិជ្ជមាកូ​វីដ​១៩ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២១ ចំនួន​០២​នាក់ ស្មើនឹង​០២​ទីតាំង រួម​មាន​ដូចខាងក្រោម​៖
*​ទី​១. ទីតាំង​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៩ ក្រុមទី​៤ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត​លេខ​៦ អ្នកជំងឺ​ឈ្មោះ សុគន្ធ នីសា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ តារាចម្រៀង មាន​អ្នកពាក់ព័ន្ធ​០៥​នាក់ (​ស្រី​០៤​នាក់​)​។​
*​ទី​២. ទីតាំង​ផ្ទះ​លេខ​០៨២J ផ្លូវ​កាំកូ​ស៊ីធី ក្រុមទី​៧ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ អ្នក​បុរស​ម្នាក់​អាយុ​៤០​ឆ្នាំ មុខរបរ​តន្ត្រី​ករមា​ន​អ្នកពាក់ព័ន្ធ​១០​នាក់ (​ស្រី​០៦​នាក់​)​។​
​បច្ចុប្បន្ន អ្នកជំងឺ​ទាំង​០២​នាក់ បាន​បញ្ជូន​ទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគា​រអ៉ី​ធឺ​ខន​ធី​ណង់​តាល់ (​បចុ្ចប្បន្ន The Great Duke)​។ រីឯ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​១៥​នាក់​ខាងលើ ត្រូវបាន​អោយ​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ ហើយ​អាជ្ញាធរ បាន​សម្រេច​បិទ​ទីតាំង​ទាំង​២​ខាងលើ​ជា​បណ្ដោះអាសន្ន​។​
​សូមជម្រាបថា សម្រាប់​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មកទល់ពេលនេះ មាន​ទីតាំង​ចត្តា​ឡី​ស័ក​ចំនួន​០៥​កន្លែង​ហើយ ក្រោយពី​បាន​រកឃើញ​អ្នក​មាន​វិជ្ជមាន​មេ​រោគកូ​វីដ​១៩ ២​ករណី ស្មើ​និង​២​ទីតាំង​ទៀត ដែល​មាន​ដូចខាងក្រោម​៖
១- សង្កាត់​ទួល​សង្កែ​ទី​២ មាន​០២​ករណី​គឺ​៖ ផ្ទះ សួស តូ​នី ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ និង Ho Ming Jie ផ្ទះ​លេខ 103 ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២​។​
២- សង្កាត់​ឫស្សីកែវ គឺ​ផ្ទះ គិន កូលាប ផ្ទះ​១១៣២ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ​។​
៣- សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ទីតាំង​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៩ ក្រុមទី​៤ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត​លេខ​៦ អ្នក​ជម្ងឺ​ឈ្មោះ សុគន្ធ នីសា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ តារាចម្រៀង និង​មាន​អ្នកពាក់ព័ន្ធ​០៥​នាក់ (​ស្រី​០៤​នាក់​)​។​
៤- សង្កាត់​ទួល​សង្កែ​ទី​២ ទីតាំង​ផ្ទះ​លេខ​០៨២J ផ្លូវ​កាំកូ​ស៊ីធី ក្រុមទី​៧ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ អ្នក​ជម្ងឺ​ឈ្មោះ បុរស អាយុ​៤០​ឆ្នាំ មុខរបរ​តន្ត្រីករ មាន​អ្នកពាក់ព័ន្ធ ១០​នាក់ (​ស្រី​០៦​នាក់​)​។​
៥- និង​ដោយឡែក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ឯណេះ​វិញ គឺ​ផ្ទះ​ឈ្មោះ ឡាយ គា ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត​លេខ​៦, អាជ្ញាធរ បាន​សម្រេច​បើក​ឲ្យ​ដំណើរការ​ជា​សាធារណៈ​ឡើងវិញ​ហើយ ក្រោយពី​បាន​បិទ​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ ពាក់ព័ន្ធ (​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​) នា​រសៀល​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២១៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.