ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

ក្រសួង​សុខាភិបាល​បន្ត​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ ក្នុង​សហគមន៍​៣៩​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ​៤៨​នាក់​ជា​សះស្បើយ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការបន្ត​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ ក្នុង​សហគមន៍​ចំនួន​៣៩​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ​៤៨​នាក់​បាន​ជាសះស្បើយ​។​

ក្រសួង​បន្តថា ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង​៣៩​នាក់ មាន​ជនជាតិ​ខ្មែរ​ចំនួន​២៨​នាក់ ជនជាតិ​ចិន ៧​នាក់​, ជនជាតិ​វៀតណាម ៣​នាក់ និង​ជនជាតិ​កូរ៉េ​ម្នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ព្រៃវែង ព្រះសីហនុ និង​បាត់ដំបង​។​

ចំណែក​អ្នក​ជាសះស្បើយ​ទាំង​៤៨​នាក់​វិញ​មាន​៖ មាន​ជនជាតិ​ចិន ជនជាតិ​វៀតណាម និង​ជនជាតិខ្មែរ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​២​លើក និង​បាន​អនុញ្ញាតឲ្យ​ចេញពី​កន្លែ​ង​ព្យាបាល​។​

សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ១១៦៣​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ៥៩៧​នាក់ និង​អ្នកជំងឺ​៥៦៥​នាក់ កំពុង​សម្រាក​ព្យាបាល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.