ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

ឯកឧត្តម វេង សាខុន ÷ លទ្ធផល​នៃ​ការវាយតម្លៃ​រួមគ្នា​របស់​តំណាង​អគ្គ​រដ្ឋបាល​គយ​នៃ​សា​ធា​រដ្ឋ​ប្រជាមានិត​ចិន និង​ក្រុមការងារ​អគ្គនាយកដ្ឋាន​កសិកម្ម កម្ពុជា មុន​ការអនុញ្ញាត​ឲ្យ​នាំ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ នឹង​នេសាទ​ដូច​តាម​ការគ្រោងទុក នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២១ ក្រុមការងារ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ដំណើរការ​ត្រួតពិនិត្យ​ចម្ការ​ស្វាយ និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ក្នុង​ផ្លែស្វាយ តាម​អន​ឡាញ​ជាមួយ​ភាគី​គយ​នៃ​ខេត្ត​ក្វាង​ស៊ី តំណាង អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​លើ​ទីតាំង​ដែល​បាន​គ្រោងទុក​ដូចខាងក្រោម​៖
១-​ចម្ការ​ស្វាយ UCDL Development Co.,Ltd
២- ចម្ការ​ស្វាយ Angkor Harvest Co.,Ltd
៣-​ចម្ការ​ស្វាយ Bamin Agriculture Hi-Tech Development Co.,Ltd
៤-​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ចោះ​ផ្លែស្វាយ Long Wo Agriculture (Cambodia) Co.,Ltd
៥-​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ចោះ​ផ្លែស្វាយ AL JAZEELAND FOOD PTE. LTD
៦-​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ចោះ​ផ្លែស្វាយ BOEUNG KET FRESH FRUITS Co.,Ltd
៧-​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ចោះ​ផ្លែស្វាយ HYUNDAI AGRO (CAMBODIA) CO.,Ltd
​តាមរយៈ​ការវាយតម្លៃ​រយៈពេល​ពេញ​មួយថ្ងៃ ភាគី​ចិន​បាន​សន្និដ្ឋាន​ដូចខាងក្រោម​៖
១. ពិនិត្យឃើញ​ថា​ទាំង​ចម្ការ​ស្វាយ​និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ក្នុង​ផ្លែស្វាយ មាន​ចំណុច​ល្អ ប្រសើរ​ច្រើន បើ​ទោះបីជា​នៅ​មាន​ចំណុច​មួយចំនួន​ត្រូវ​កែលម្អ​បន្ថែម​ក៏ដោយ​
២. ភាគី​ចិន​នឹង​ពន្លឿន​ការរៀបចំ​របាយការ​ណ៍​វាយ​តម្លៃ​នេះ​ឱ្យ​បាន​លឿន​បំផុត​ប្រកបដោយ លទ្ធផល​ល្អ​ប្រសើរ​

​ទន្ទឹម​នឹង​ការសន្និដ្ឋាន​ខាងលើ ភាគី​ចិន​បាន​ពិនិត្យឃើញ​នូវ​ចំណុច​ខ្វះចន្លោះ​មួយចំនួន​ដែល​តម្រូវ​ឱ្យ​កែ​លម្អ​បន្ថែម ដូចខាងក្រោម​៖
១. កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ការធ្វើខ័ណ្ឌ​ចែក​បន្ទប់​វេច​ខ្ចប់ និង​ឃ្លាំង​ត្រជាក់ ហើយ​និង​ត្រូវ​បន្ថែម​ឧបករណ៍​មួយ​ចំនួន​ទៀត​នៅ​រោងចក្រ​ប្រព្រឹត្ត​កម្ម ដើម្បី​បង្កើន ការគ្រប់គ្រង​អនាម័យ និង​ហានិភ័យ​បង្ករ​ដោយ​សមាសភាព​ចង្រៃ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​
២. ត្រូវ​ពង្រឹង​វិធានការ​នានា​នៅក្នុង​ចម្ការ និង​រោងចក្រ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូវី​ដ​-១៩ ឱ្យ​កាន់តែ​ល្អប្រសើរ​
៣. ពង្រឹង​ការយល់ដឹង​បន្ថែមទៀត​ជូន​ទៅ​ដល់​អ្នក​ដាំ​ស្វាយ និង​ម្ចាស់​រោងចក្រ​ប្រព្រឹត្ត​កម្ម​អំពី​វិធានការ អនាម័យ និង​ភូតគាម​អនាម័យ​ឱ្យស្រប​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ភាគី​ចិន​។​
​ការ​បូកសរុប​នូវ​លទ្ធផល​នៃ​កិច្ចដំណើរការ​វាយតម្លៃ​៖
​ក្រុមការងារ​ភាគី​ចិន​សន្យា​នឹង​ផ្តល់​លទ្ធផល​តាមរយៈ​របាយ​ការណ៍​វាយតម្លៃ​ក្នុង រយៈពេល​១​សប្ដាហ៍​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​។ ក្រុមការងារ​អគ្គនាយកដ្ឋាន​កសិកម្ម នឹង​ខិតខំ​ជំរុញ ឲ្យ​ក្រុមហ៊ុន ធ្វើការ​កែលម្អ​នូវ​ចំណុច​ខ្វះខាត ឱ្យ​បាន​លឿន​បំផុត ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​ខាន​តែ​បាន​ក្នុង​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន នៅក្នុង​ឆ្នាំនេះ​។​

​សូមបញ្ជាក់​ថា​៖ មូលហេតុ​ចម្បង​នៃ​ការអូសបន្លាយ​ពេលវេលា នៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុង​ការអនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ផ្លែស្វាយ​ស្រស់​ចេញពី​កម្ពុជា​នោះ គឺ​៖
១. ការយល់ដឹង​របស់​កម្ពុជា​ទាក់ទង​ទៅនឹង​ការគ្រប់គ្រង អនាម័យ​និង​ភូតគាម​អនាម័យ (​ទាំង​ការ​នាំចូល​និង​នាំចេញ​ផលិតផល​កសិកម្ម និង​ទាំង​ការដាំដុះ​ដំណាំ​) នៅមានកម្រិត ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ពុំ​ទាន់​មានច្បាប់​ស្តីពី អនាម័យ​និង​ភូតគាម​អនាម័យ នៅឡើយ​ដែរ ។​
២. ផ្លែស្វាយ​ជា​ប្រភេទ​ផ្លែឈើ​មួយ​ដែល​មាន​សក្តានុពល ផ្ទុក​ពងរុយ ដែល​នឹង​អាច​ចាប់ផ្តើម​ញស់​ជា​ដង្កូវ ហើយ​ក្លាយ​ជា​សត្វ​រុយ អាច​ទៅ​បំផ្លាញ​ដំណាំ​នានា​នៅក្នុង​ប្រទេស​នាំចូល ដែល​មាន​ភូមិសាស្ត្រ​ស្ថិតនៅក្នុង​តំបន់ មាន​ស្ថានភាព​នៃ​អាកាសធាតុ និង​បរិស្ថាន ប្រហាក់ប្រហែលគ្នា ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.