ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឱ្យ​យក​សណ្ឋាគារ​ចំនួន​២ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ជា​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​អ្នក ជំងឺ​កូវី​ដ​១៩ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) តាមរយៈ​សារ​សម្លេង​មួយ នៅ​ព្រលប់​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​ចេញ​បញ្ជា​ឱ្យ សាលា​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​កងទ័ព ជើងគោក រៀបចំ​មន្ទីរពេទ្យ​ចំនួន​២​បន្ថែមទៀត ដោយ​យក​សណ្ឋាគារ​ធ្វើជា​កន្លែង​រៀបចំ ដែល​អាច​មាន​ប្រមាណ​២០០ បន្ទប់ ឬ​លើស​នេះ​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា​ដោយសារ​ស្ថានភាព​នេះ សម្តេច​ក៏​បាន​ពិភាក្សា​ជាមួយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឱ្យ​បញ្ចេញ​ក្រុម​គ្រូ ពេទ្យ​កងទ័ព​ចេញ អន្តរាគមន៍​ជួយ​ដល់​គ្រូពេទ្យ​ស៊ីវិល ដែល​កងទ័ព​ត្រូវ​រៀបចំ​ជា ៣០​ក្រុម នៃ​ក្រុម​ដើម្បី​មក​ជួយ​ខាង​ផ្នែក​ស៊ីវិល​។​

​សម្តេច​តេជោ បន្ថែម​បានស្នើ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏ដូចជា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិ បាល ប្រគល់​ភារកិច្ច​នេះ ឱ្យ​កងទ័ព​រៀបចំ និង​គ្រប់គ្រង ដោយ​ប្រើប្រាស់​គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​កងទ័ព​ហើយ​កម្លាំង​សល់​ពី​នោះ ក៏​ត្រូវ​រៀបចំ ដើម្បី​ត្រៀម​អន្តរាគមន៍​ទៅ​កាន់​គោលដៅ ដែល​មាន​ហានិភ័យ​ខ្ពស់​។​

​កម្លាំង​គ្រូពេទ្យ​កងទ័ព ក៏​ត្រូវ​ប្រគល់ជូន​មេបញ្ជាការ​កងទ័ព ជើងគោក​គ្រប់គ្រង និង​ដឹកនាំ ចាត់ចែង និង​ប្រើប្រាស់​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ទៅ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​ផ្គត់ផ្គង់​របប​ឧបត្ថម្ភ​ដល់​ក្រុម​ប្រតិបត្តិការ​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.