ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

​សិស្ស​វិទ្យាល័យ​សំរោង ជាង ៣០ នាក់​ដួលសន្លប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប ៖ បន្ទាប់​ពី​សិស្សស្រី​ម្នាក់​បាន​ដួលសន្លប់ ដែល​ទំនងជា​ខ្វះ​ជា​តិស្ក សិស្សសាលា​ផ្សេងទៀត​ដែល​មាន​សភាព​ភ័យ​ស្ល​ន់ ហើយ​ទន់ដៃទន់ជើង ក៏​សន្លប់​តាម​គ្នា ។ ប៉ុន្តែ​គ្រូពេទ្យ​អះអាងថា អ្នកជំងឺ​ទាំងអស់​គ្នា​នេះ គ្មាន​រោគសញ្ញា​ណាមួយ​ដែល​គួរឲ្យ​បារម្ភ​ឡើយ ។​

​ហេតុការណ៍​កើតឡើង នៅ​ព្រឹក​ថ្ងៃទី​០៩​ខែ​មីនា​ឆ្នាំ​២០២១​នេះ សិស្ស​វិទ្យាល័យ​សំរោង ស្ថិតក្នុង​ឃុំ​សំរោង ស្រុក​សូទ្រនិគម ប្រមាណ​ជិត​២០​នាក់ នៅតែ​បន្ត មាន​អា​ការៈដួលសន្លប់ និង ស្រែកយំ ហើយ​ត្រូវបាន​សមត្ថកិច្ច និង​លោកគ្រូ​អ្នកគ្រូ ដឹកជញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម និង​មណ្ឌល​សុខភាព​ឃុំ​សំរោង ដើម្បី​ពិនិត្យ និង ព្យាបាល ។

​សេចក្តីរាយការណ៍​អោយដឹងថា តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច គឺ​ផ្ដើមចេញ​ពី​សិស្ស​ស្រី​ម្នាក់​បាន​ដួលសន្លប់ ដែល​អាច​ខ្វះ​ជាតិ​ស្ករ លុះ​សិស្ស​ផ្សេងទៀត​បាន​ឃើញ ក៏​កើត​មាន​អាការៈ​ភ័យ​ស្លន់ស្លោ ល្ហិតល្ហៃ និង ទន់ដៃទន់ជើង​តៗ​គ្នា ដោយ​អ្នកខ្លះ​សន្លប់ និង អ្នកខ្លះ​ភ័យ​ស្រែកយំ ហើយ​អ្នក​ដែល​មើល​ទៅ​មាន​អាការៈ​ធ្ងន់ធ្ងរ​ចំនួន ៣៣ នាក់ បាន​បញ្ជូន​ទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម និង អ្នក​ដែល​មាន​អា​ការៈមិន​សូវ​ធ្ងន់ធ្ងរ ។​

​សមត្ថកិច្ច​បន្ថែមថា តាម​ការបញ្ជាក់​របស់​ក្រុមគ្រូពេទ្យ បានឲ្យដឹងថា អ្នកជំងឺ​ទាំងអស់​គ្នា​នេះ គ្មាន​រោគសញ្ញា​ណាមួយ​ដែល​គួរឲ្យ​បារម្ភ​ឡើយ ព្រោះ​ពួកគាត់​ទាំងអស់គ្នា ត្រូវ​បាន​ពិនិត្យ​ជាតិ​ស្ករ , ពិនិត្យ​អុកស៊ីសែន​ក្នុង​ខ្លួន និង ពិនិត្យមើល​សម្ពាធ​ឈាម គឺ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់ ដូច្នេះ​តាម​ការសន្និដ្ឋាន ស្ថានភាព​ពួក​គាត់​នេះ គឺ​កើតឡើង​បណ្ដាល​មក​ពី​អា​ការៈភ័យខ្លាច​ខ្លាំងពេក ខណៈ​ឆ្នាំមុន ក៏​ធ្លាប់​កើតមាន​ករណី​ដូច​គ្នា​ផងដែរ លើ​សិស្ស​នៅក្នុង​ឃុំ​តា​យ៉ែត ក្នុង​ស្រុក​សូទ្រនិគម និង សិស្ស​នៅ​ក្នុងស្រុក​ស្វាយ​លើ ដែល​បាន​បញ្ជូន​មក​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម​។​

​ចំណែក​ក្រុម​អ្នកភូមិ​បានឲ្យដឹងថា ករណីនេះ អាច​កើតឡើង​ដោយសារ​មាន​គេ​កាប់​ដើមឈើ​ធំ​នៅក្នុង​សាលា​ហើយ​អ្នកថែរក្សា​នៅ​ទីនោះ​មានការ​ខឹងសម្បា ទើប​ធ្វើឲ្យ​មាន​ហេតុ​បែបនេះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.