ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

​សម្ដេច​តេជោ ហ៊ុន សែន អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ២០២១! ទន្ទឹម​នឹង​ការ​ចូល​រូ​ម​អបអរសាទរ​ថ្ងៃ​ឈប់សម្រាក ៨ មីនា សូម​បងប្អូន​ជនរួមជាតិ​ថែរក្សា​សុខភាព​កុំ​អោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី ០៨ ខែ​មិនា ឆ្នាំ​២០២១ ទិវា​អន្តរជាតិ​នារី ៨​មីនា ត្រូវបាន​ពិភពលោក​ប្រារព្វ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​នូវ​ការតស៊ូ និង​គំរូ​វីរភាព​របស់​ស្ត្រី​ក្នុង​ការទាមទារ​សិទ្ធិសេរីភាព និង​គេចផុត​ពី​ទង្វើ​ជិះជាន់​នានា ។ សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​រួមទាំង​ស្ត្រី​ផងដែរ គឺ​បាន​កើតមាន​សារជាថ្មី​ឡើងវិញ​ក្រោយពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដែល​យើង​បាន​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ដ៏​ឃោរឃៅ​យង់ឃ្នង​ដឹកនាំ​ដោយ ប៉ុល ពត ។​

​ចាប់តាំងពី​ថ្ងៃ​រំដោះ ៧ មករា រហូតដល់​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ជានិច្ច​ក្នុង​ការលើកកម្ពស់​ស្ត្រី រហូត​បង្កើតបានជា​ពាក្យស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​»​។ « ស្ត្រី និង​ការអភិវឌ្ឍន៍ ក្នុង​បរិការណ៍​កូវី​ដ​-១៩ » គឺជា​ប្រធានបទ​ដ៏​មាន​អត្ថន័យ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា លើក​ទី​១១០ ដែល​ជា​ការបង្ហាញ​អោយឃើញ​ពី​តួនាទី​យ៉ាង​សំខាន់​របស់​ស្ត្រី​នៅក្នុង​សង្គមជាតិ ជាពិសេស​ក្នុង​ការប្រយុទ្ធប្រឆាំង​ជម្ងឺ​កូវី​ដ​-១៩ នាពេល​បច្ចុប្បន្ន​នេះ ដែល​ជា​បុព្វ​លក្ខខណ្ឌ​មិន​អាច​ប្រកែក​បាន​ឡើយ​ក្នុង​ការរួមចំណែក​ជួយ​ដល់​ការលើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​ស្ត្រី និង​ជួយ​អោយ​ស្ត្រី​មានតម្លៃ​កាន់តែ​ខ្ពស់​ឡើង​នៅក្នុង​សង្គមជាតិ និង​លើ​ឆាក​អន្តរជាតិ​។​

​សូម​ជូនពរ​ស្ត្រី​កម្ពុជា​ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន មាន​សុខ​សុភមង្គល​នៅក្នុង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​កុំបី​ខាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.