ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ក្រសួង​សុខាភិបាល ចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់ សណ្ឋាគារ THE GREAT DUKE ធ្វើ​ជា​មន្ទីរពេទ្យ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ កម្រិត​ស្រាល !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្រសួង​សុខាភិបាល ដោយ​រួមសហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​ដំណើរការ​ប្រើប្រាស់​អគារ​នៃ​សណ្ឋាគារ THE GREAT DUKE អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ធ្វើ​ជា​មន្ទីរពេទ្យ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ កម្រិត​ស្រាល​។​

​ការដាក់ឱ្យ​ដំណើរការ​ទីតាំង​សណ្ឋាគារ​នេះ ធ្វើ​ជា​មន្ទីរពេទ្យ ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ កម្រិត​ស្រាល ធ្វើឡើង​ដោយ​ផ្អែក​តាម​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ (CovID-19) នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួន​នាពេល​បច្ចុប្បន្ន និង ដើម្បី​រៀបចំ​ទីតាំង​ឱ្យបាន​សមស្រប ក្នុង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ទ្រង់ទ្រាយ​ធំ​។​

​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា «​ការដាក់ឱ្យ​ដំណើរការ​ទីតាំង​សណ្ឋាគារ​នេះ​ជា​មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺ​កូវី​ដ​-១៩ កម្រិត​ស្រាល គឺ​ដើម្បី​ផ្តល់ លទ្ធភាព​ដល់​ក្រសួង​សុខាភិបាល ក្នុង​ការប្រមូលផ្តុំ​ធនធានមនុស្ស សម្ភារ​បរិក្ខារ និង​បច្ចេកទេស​ចាំបាច់​មួយ​ចំនួន ជួយ សង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឱ្យបាន​ទាន់ពេលវេលា និង​ធានា​ទប់ស្កាត់​ការរីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ នៅ ក្នុង​សហគមន៍​»​។​

​បើ​តាម​ក្រសួង​សុខាភិបាល​, ដើម្បី​ធានាបាន​ប្រសិទ្ធភាព​ខ្ពស់ នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ស្រប​ទៅតាម​ស្ថានភាព​ចាំបាច់ រាជរដ្ឋាភិបាល ក៏​ដូចជា​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (COVID-19) បាន​និង​កំពុង​ចាត់​វិធាន ការឆ្លើយតប​ចាំបាច់​នានា រួម​ទាំង​ការគ្រប់គ្រង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​តាម​គោលដៅ និង​តំបន់​ចត្តា​ឡី​ស័ក​។

​ចំពោះ​អគារ និង​បរិវេណ​នៃ​សណ្ឋាគារ​ខាងលើ ក៏​នឹង​ត្រូវ​រៀបចំ​ឱ្យ​អនុវត្ត​នូវ​វិធានការ​គ្រប់គ្រង​យ៉ាង​ហ្មត់ចត់ ទាំង​ផ្នែក សុខាភិបាល និង​សន្តិសុខ​សណ្ដាប់ធ្នាប់​យ៉ាង​តឹងរឹង​បំផុត សំដៅ​ធានា​ទប់ស្កាត់​នូវ​ការឆ្លង និង​ហានិភ័យ​ចម្លង​នៃ​ជំ​ង នេះ​មក​ខាងក្រៅ​បរិវេណ​អគារ​នៃ​សណ្ឋាគារ​។

​ជាមួយគ្នានេះ ក្រសួង​សុខាភិបាល ក៏​ជម្រាបជូន​ដល់​សាធារណជន​ទូទៅ ជា​ពិសេស​ប្រជាពលរដ្ឋ និង បងប្អូន​ពាណិជ្ជករ អាជីវករ​ទាំងអស់ ដែល​រស់នៅ និង​កំពុង​ប្រកប​របរ​ផ្សេងៗ​នៅជាប់ និង​ក្បែរ​ទីតាំង​សណ្ឋាគារ​នេះ​ថា វីរុស​កុំ​វីដ​-១៩ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​តាម​ដំណក់​ទឹកតូចៗ ដែល​ចេញពី​ផ្លូវដង្ហើម​របស់​អ្នក​ផ្ទុក​វីរុស ហើយ​រហូត មកដល់​ពេល​បច្ចុប្បន្ន មិន​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​បញ្ជាក់ថា វីរុស​នេះ​ឆ្លង​តាម​ខ្យល់អាកាស​នៅក្នុង​ទី​លំហ​ឡើយ​។

​ដូច្នេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មាន​ការភ័យខ្លាច និង​សូម​បន្ត​រក្សា​ភាពនឹងនរ​ក្នុង​ចិត្ត និង​ជឿទុកចិត្ត​លើ​វិធានការ ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​។​
​តាមរយៈ​សេចក្តីប្រកាស​នេះ ក្រសួង​សុខាភិបាល ក៏​បាន​ប្រាប់​ដល់​សាធារណ​ជន​ទាំង​អស់ ឱ្យបាន​ជ្រាប និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ ខ្លួន​តាម​ការណែនាំ​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា «៣​កុំ និង ៣​ការពារ​» ដើម្បី​ការពារ​ខ្លួនឯង​ពី​ការឆ្លង​ជំងឺ និង​ចៀសវាង​ហានិភ័យ​ចម្លងជំងឺ​នេះ​ដល់​អ្នកដទៃ​ផងដែរ​៕
​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.