ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ក្រសួងទេសចរណ៍​ចេញ​សេចក្ដីណែនាំ​ចំពោះ​បុគ្គល​មិន​អនុវត្ត​វិធានការ​របស់​សុខាភិបាល និង​ទីតាំង​ដែល​មិន​សហការ​ផ្ដល់​ព័ត៌មាន​ស្រាវជ្រាវ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជ​ងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដើម្បី​ប្រសិទ្ធភាព​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ក្រសួង​ទេសចរណ៍ សូម​ណែនាំ​ដល់ ម្ចាស់ និង​អ្នកគ្រប់គ្រង​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ ឱ្យបាន​ជ្រាប​អំពី​ការអនុវត្ត​វិធានការ​បន្ថែម​ចំពោះ​បុគ្គល​ជា​ភ្ញៀវទេសចរ និង​ទីតាំង​អាជីវកម្ម​ទេសចរណ៍ ដែល​មិន​សហការ​តាម​ការណែនាំ​នូវ​វិធានការ​មួយចំនួន ដូចខាងក្រោម​៖
១. ចំពោះ​ភ្ញៀវ​ទេសចរ​ជា​ជនបរទេស ត្រូវ​បណ្តេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា និង​ហាម​ចូល​ប្រទេស​សារជាថ្មី ស្រប​តាម​ខ្លឹមសារ​មាត្រា​៥០ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ទេសចរណ៍ បានចែង​ថា “​ទេសចរ ឬ​អ្នក​ដំណើរ​កម្សាន្ត​ដែល​ប្រព្រឹត្តល្មើស​នឹង​មាត្រា​៥០ នៃ​ច្បាប់​នេះ អាច​ត្រូវ​លុបចោល​ទិដ្ឋាការ​ទេសចរណ៍ ហើយ​បណ្ដេញចេញ ឬ​ហាមឃាត់​វត្តមាន​ក្នុង​តំបន់​គោលដៅ​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​កំណត់​ណាមួយ​ដែល​មិន​លើសពី ០៥ (​ប្រាំ​) ឆ្នាំ ឬ​ជា​អចិន្ត្រៃយ៍​”​។​
២. ចំពោះ​ភ្ញៀវ​ទេសចរ​ជា​ជនជាតិ​ខ្មែរ ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​
៣. ចំពោះ​ទីតាំង​អាជីវកម្ម​ទេសចរណ៍ ត្រូវ​ដកហូត​អាជ្ញា​បណ្ណ​ទេសចរណ៍ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​ស្របតាម​ខ្លឹមសារ​មាត្រា​៤៤ និង​មាត្រា​៤៨ នៃ​ច្បាប់​ស្តីពី​ទេសចរណ៍​។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​សិទ្ធិ​ដាក់​ចេញ​នូវ​វិធានការ​អនុវត្ត​ខាងលើ​នេះ​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទាំងឡាយ​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់ខ្លួន​។​
​ទទួលបាន​សេចក្ដីណែនាំ​នេះ​សូម​ម្ចាស់ និង​អ្នកគ្រប់គ្រង​អាជីវកម្ម​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ រៀបចំ និង​អនុវត្ត​តាម​ការណែនាំ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.