ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្ញើ​សារលិខិត​ជូនពរ សម្ដេច ធម្ម​វិសុទ្ធ​វ​ង្សា សៅ ទី ហេង សំរិន ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១១០ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នា​ថ្ងៃ​ទី ០៥ ខែ​មិនា ឆ្នាំ ២០២១ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ផ្ញើ​សារលិខិត​ជូនពរ សម្ដេច ធម្ម​វិសុទ្ធ​វ​ង្សា សៅ ទី ហេង សំរិន ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១១០ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២១ ក្រោម​ប្រធាបទ «​ស្ដ្រី និង​ការអភិវឌ្ឍ ក្នុង​បរិការណ៍​កូវី​ដ​-១៩»​។​

​នៅ​ក្នុង​សារលិខិត​ជូនពរ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប​បញ្ជាក់ថា «​ជាបឋម​នាង​ខ្ញុំ មាន​កិត្ដិយស សូម​គោរព​ជូន​នូវ​សព្ទសាធុការពរ​បវរ​សួស្ដី សិរី​វឌ្ឍនៈ គ្រប់ប្រការ ជូន​ចំពោះ សម្ដេច ធម្ម​វិសុទ្ធ​វ​ង្សា សៅ ទី ហេង សំរិន ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់ សូម​មាន​សុខភាព​ល្អ​ជា​និច្ច​និរន្ដរ៍ ព​លានុភាព​មាំមួន​ខ្លាំងក្លា បញ្ញា​ភ្លឺ​ថ្លា ត្រ​ចេះ​ត្រ​ចង់ មាន​ជន្មា​ទីឃាយុ​យឺនយូរ ត​រៀង​ទៅ​»​។​

​ក្នុង​ឱកាស​ដ៏​មហា​កិត្ដិយស​នេះ «​នាង​ខ្ញុំ ព្រមទាំង​សហការី នៃ​កាកបាទក្រហមកម្ពុជា សូម​សម្ដែង​នូវ​ការគោរព​សរសើរ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ សម្ដេច ដែល​ជានិច្ចកាល តែងតែ​លះបង់​កម្លាំង កាយ ចិត្ដ ប្រាជ្ញា ស្មារតី ក្នុងនាម​ឧត្ដម​ភរិយា​ប្រកប​ដោយ​សង្គហធម៌​ដ៏​ជ្រាលជ្រៅ និង​ខ្ជាប់ខ្ជួន រួម​ដំណើរ​ជាមួយ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​បាន​បរិច្ចាគ​ទ្រព្យសម្បត្ដិ សទ្ធា​ជ្រះថ្លា ដ៏​បរិសុទ្ធ​ដោយ​សប្បុរសធម៌ និង​មនុស្សធម៌ សំដៅ​ស្ថាបនា​សមិទ្ធផល​នានា ដ៏​វិសេសវិសាល​ក្រៃលែង បូជា​ថ្វាយ​ចំពោះ​ព្រះពុទ្ធសាសនា ក្នុង​វិស័យ​ពុទ្ធចក្រ ព្រមទាំង​អាណាចក្រ ដើម្បី​រួមចំណែក​កសាង អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជា ប្រជាជន​កាន់តែ​មាន​ជីវភាព​ធូរធារ ថ្កុំថ្កើង រុងរឿង សុខដុមរមនា ក្នុង​សុខសន្ដិភាព ស្ថិរភាព​រឹងមាំ ក្រោម​ម្លប់​ដ៏​ត្រជាក់ នៃ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​»​។​

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងដូចតទៅ ​៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.