ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន រួម​នឹង​ក្រុមការងារ​មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះ​បន្ទាន់​ជន​ចាស់ជរា​គ្មាន​ទីពឹង ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បើក​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​មីនា ឆ្នាំ​២០២១ ដែល​ជា​អំណោយ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​លោកយាយ លោកតា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន រួម​នឹង​ក្រុមការងារ​មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះ​បន្ទាន់​ជន​ចាស់ជរា​គ្មាន​ទីពឹង បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បើក​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​មីនា ឆ្នាំ​២០២១ អាវ​រងា និង​មី ដែល​ជា​អំណោយ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​លោកយាយ លោកតា ដែល​ទទួលបាន​មូលនិធិ ចំនួន​៨៤​នាក់ ក្នុង​ម្នាក់ៗ ១០០.០០០​រៀល​(​មួយ​សែន​រៀល​គត់​)​។

​ក្នុងឱកាស​នោះ លោកជំទាវ បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះ​លោកយាយ លោកតា និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់ ដោយ​សម្តេច តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប នៅ​គ្រប់​កាល​:​ទេស​: គ្រប់​ស្ថានភាព ទោះ​បី​រស់នៅ​ទី​ណាក៏ដោយ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក គឺ​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប ក៏​ជា​សុខទុក្ខ​របស់​សម្តេច​ផងដែរ ជាក់ស្តែង​នៅក្នុង​ឱកាស​នេះ សម្តេច​បាន​ឧបត្ថម្ភ​ជា​អាវ​រងា និង​មី​បន្ថែម ។ ដោយឡែក​ចំពោះ​លោកយាយ លោកតា​ដែល​មាន​ជំងឺ​មក​មិន​រួច លោកជំទាវ បាន​ចាត់​ក្រុមការងារ​យកទៅ​ជូន​ដល់​ផ្ទះ​ផង​ដែរ ។​

​លោកជំទាវ​ក៏​បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់ សូម​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល លាងដៃ​អោយបាន​ញឹកញាប់ ពាក់​ម៉ាស់​ជាប្រចាំ រក្សា​គម្លាត​ពីគ្នា យ៉ាងតិច​១​ម៉ែត្រ​កន្លះ នេះ​ជា​វិធី​ដ៏​សំខាន់​បំផុត​ក្នុង ការទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​-១៩ នាពេលនេះ ។​

​សូមបញ្ជាក់​ថា មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះ​បន្ទាន់​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ឡើង​តាំងពី​ឆ្នាំ​២០១១ និង​បាន​ដំណើរការ​មក​ដល់​បច្ចុប្បន្ន ដោយ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ទាំងស្រុង​ពី​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន និង​លោកជំទាវ​អភិបាលខេត្ត ដោយ​បើក​ប្រាក់​ឧបត្ថម្ភ​ជា​ប្រចាំ​ខែ នៅ​រៀងរាល់​ថ្ងៃ​ទី​៥ នៃ​ខែ​នី​មួយៗ ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​សាសនា​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.