ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ កម្លាំង​អាវុធហត្ថ​ដែល​ឈរជើង​ការពារ មណ្ឌល​សម្រាក​ព្យាបាល កូវី​ដ​-១៩!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​យប់​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ​ចុះ សួរសុខទុក្ខ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ឈរជើង​ការពារ មណ្ឌល​សម្រាក​ព្យាបាល កូវី​ដ​-១៩ ទីតាំង​មន្ទីរពេទ្យ​រស្ស៊ី ទីតាំង​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ទីតាំង​មណ្ឌល​ចត្តា​ឡីស័​ក​រាជធានី​ភ្នំពេញ (​ព្រែក​ព្នៅ​) និង​ចូល​សួរសុខទុក្ខ​កម្លាំង​អាវុធហត្ថ​ដែល​ឈរជើង​នៅ សាលា​រាជធានី​ភ្នំពេញ ត្រៀម​អន្តរាគមន៍​ទៅ​តាម​គោលដៅ​សម្រាក​ព្យាបាល​និង​ធ្វើ​ចត្តា​ឡី​ស័ក ផ្សេងៗ​តាម​ការចាំបាច់ ។​

​សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២១​នេះ មណ្ឌល​សម្រាក​ព្យាបាល កូវី​ដ​-១៩ និង​ធ្វើ​ចត្តា​ឡី​ស័ក មាន​រហូតដល់​ទៅ​១២២​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​សហការ​ជាមួយ គណៈបញ្ជាការ រាជធានី​ភ្នំពេញ ក៏ដូចជា កម្លាំង​នគរបាល ដើម្បី​ប្រចាំការ​ការពារ ត្រួតពិនិត្យ និង​បាន​រឹត​ត្បិត នៃ​ការចេញចូល នៅក្នុង​តំបន់ ឬ​ទីតាំង ដែល​ត្រូវ​ហាមឃាត់ ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ឆ្លងកូវី​ដ​១៩ (COVID-19) ចំនួន​៩៨​ទីតាំង ដោយ​ប្រើប្រាស់​កម្លាំង​ចំនួន​៨០៧​នាក់ ចែក​ជា​បី​វេន​ការពារ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បង្ការ ទប់ស្កាត់ ចំពោះ​អ្នក​ចង់​គេចវេស​មិន​ព្រម​ធ្វើ​ចត្តា​ឡី​ស័ក ឬ​រត់គេច​ចេញ​ពី​កន្លែ​ព្យាបាល​។​

​ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​នោះ​ផង​ដែរ ក្រុម​ការងារ​ក៏​បាន​នាំយក​នូវ អាហារសម្រន់ និង​ភេសជ្ជៈ ជូន​ដល់​កងកម្លាំង និង​ឆ្លៀត ត្រួតពិនិត្យ​នូវ​សម្ភារៈ​គ្រឿង​បំពាក់​សម្រាប់​ត្រៀម អន្តរាគមន៍​ចាប់​បង្ខំ បុគ្គល​ដែល​គេចវេស​មិន​ធ្វើ​ចត្តា​ឡី​ស័ក និង​មិន​ព្រម​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​ត្រួតពិនិត្យ​នូវ​ការ ហ្វឹកហាត់​យុទ្ធវិធី ដែល​កម្លាំង​អាវុធហត្ថ​រាជធានី ត្រៀម​លក្ខណៈ​ទុកជាមុន​នៅ​តាម​ទីតាំង​ឈរជើង​ការពារ​មណ្ឌល​សម្រាក​ព្យាបាល និង​ធ្វើ​ចត្តា​ឡី​ស័ក ក៏ដូចជា សាលា​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់លើ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.