ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ បែងចែក​ម៉ាស៊ីន​វាស់​កម្ដៅ ម៉ាស អា​កុល ជូន​ផ្សារ​ទាំង​២៥ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្រោយពី​ទទួលបាន​នូវ​ម៉ាស​, ទឹក​សម្លាប់​មេរោគ និង​ម៉ាស៊ីន​វា​ស់កំ​ដៅ​ជា​ច្រើន​គ្រឿង ពី​ក្រុមហ៊ុន​ឯកជន​ភ្លាម អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បែងចែក​បន្ត​ទៅ​តាម​ផ្សារ​រដ្ឋ​ទាំង​២៥ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ខណៈ​ជំងឺ​នេះ​បាន​និង​កំពុង​រីក​រាល​ដាល​ចូលក្នុង​សហគមន៍​ជា​ថ្មី​។​

​ពិធី​ប្រគល់​ខាងលើនេះ បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ដែល​អំណោយ​ទាំងអស់នោះ រួមមាន​៖ ម៉ាស​ចំនួន​១០​ម៉ឺន​ម៉ាស និង​ទឹក​សម្លាប់​មេរោគ​ចំនួន​២,២៥០​ដប​តូច​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន អ អេស អិល និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ទ្រព្យធន​របស់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​ប្រគល់​ម៉ាស៊ីន​វាស់​កំដៅ និង​បាញ់​អាកុល​ជូនទៅ​ផ្សារ​ទាំង​២៥ នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​ផ្សារ​ទទួលបាន​ម៉ាស៊ីន​វាស់​កម្ដៅ និង​បាញ់​អា​កុល ចំនួន​២​គ្រឿង និង​បដា​អប់រំ​ចំនួន​៤​ផ្ទាំង ដែល​ម៉ាស៊ីន​វាស់​កម្ដៅ និង​បាញ់​អា​កុល ជាមួយ​នឹង​បដា​អប់រំ​ពាក់ព័ន្ធ​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​នេះ បានមក​ពី​ការជួយ​ឧបត្ថម​ពី​ក្រុមហ៊ុន​ថ្នាំជក់​ជប៉ុន​អន្តរជាតិ JTI កម្ពុជា ដែល​បាន​ផ្តល់ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.