ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោកស្រី ទ្រី ដា​ណា​និង​ស្វា​ម៉ី ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ លើកទឹកចិត្ត​ដល់​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុមចោរ​ដែល​ចូល​ជំរិត​និង​ប្លន់​សម្លាប់ ក្នុង​បុរី​អង្គរ​ភ្នំពេញ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ប្រតិបត្តិការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បង្ក្រាប​ក្រុម​ចោរ​ចូល​ជំរិត​និង​ប្លន់​សម្លាប់ បាន​ទាន់ពេលវេលា ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោម​បញ្ជា​ផ្ទាល់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២១ បាន​ធ្វើឲ្យ​មហាជន​មាន​ការចាប់អារម្មណ៍ និង​សម្តែង​ការអបអរសាទរ​យ៉ាង​ក្រៃលែង ចំពោះ​លទ្ធផល​នៃ​ការបង្ក្រាប​នេះ​។​

​ក្រោយពេល​បេសកកម្ម​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវបាន​បញ្ចប់​ភ្លាមៗ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ផ្ទាល់​ដល់​កន្លែងកើតហេតុ និង​បាន​ឧបត្ថម្ភ​ថវិកា ២០​លាន​រៀល ជូន​ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាការ​លើកទឹកចិត្ត​ចំពោះ​ជោគជ័យ​មួយ​នេះ​។​

​នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២១ លោក ឃិត ឈឿន អគ្គនាយក​ក្រុមហ៊ុន ចំរើន​សម្បត្តិ ខន​ស្ត្រាក់​សិន​ខូល​អិល​ធី​ឌី និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ បាន​កោតសរសើរ និង​បាន​ជូន​បាច់ផ្កា​និង​ឧបត្ថម្ភថិ​វិកា ៤ លាន​រៀល ដល់​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​លើកទឹកចិត្ត ចំពោះ​ស្នាដៃ ទប់ស្កាត់ បង្ក្រាប​ទាន់ពេលវេលា ក្នុង​ព្រឹត្តិ​ការបង្ក្រាប​ក្រុមចោរ​ខាងលើ ។​

​ព្រម​ជាមួយគ្នានេះ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២១ លោកស្រី ទ្រី ដា​ណា ថៅកែ​ហាង ដា​ណា​ទ្រី លក់​គ្រឿងអលង្ការ និង​ស្វា​ម៉ី បាន​សម្តែង​នូវ​ក្តី​រំភើបចិត្ត ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ ជូន​ដល់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ចែង​ប្រើប្រាស់​តាម​ការងារ​ជាក់ស្តែង​ចំពោះ​មុខ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.