ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត សំណេះសំណាល ជាមួយ​មន្ត្រី​សុខាភិបាល កងកម្លាំង​នគរបាល និង​មន្ត្រី​អាជ្ញាធរ​ជួរមុខ​ក្នុង​ពិធី​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​លើក​ទី ១ ក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០២ ខែ​មីនា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត ដើម្បី​សំណេះសំណាល ក្នុងឱកាស​នៃ​ពិធី​បើក​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដោយ​ស្ម័គ្រចិត្ត​លើក​ទី​១ ជូន​ដល់ មន្ត្រី​សុខាភិបាល កងកម្លាំង​នគរបាល និង​មន្ត្រី​អាជ្ញាធរ​ជួរមុខ​ក្នុង​ខេត្ត​កំពត​។

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បានបញ្ជាក់​ថា ជំងឺ​ឆ្លងកូវី​ដ​១៩​គឺជា​បញ្ហា​សកល ដែល​ពិភពលោក​បាន​នឹង​កំពុង ផ្ដោត​ការយកចិត្ត​ទុក​ដា​ក់រួ​ម​គ្នា ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​សកល​នេះ​។ ក្នុង​ឱកាស​នេះ​ឯកឧត្តម​អភិបាលខេត្ត សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ជូន​ចំពោះ សម្ដេច​អគ្គមហាសេនា​បតិ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​វ៉ាក់សាំង​ដល់​ខេត្ត​កំពត​នាពេលនេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី តែងតែ​បាន​ខិតខំ​យកចិត្តទុកដាក់​ណែនាំ​ឱ្យ​អនុវត្តិ​វិធានការ​សុខាភិបាល ឲ្យបាន​ត្រឹមត្រូវ ព្រមទាំង​បាន​ដាក់ចេញ​នូវ​វិធានការ​ក្នុង​ការទប់ស្កាត់​ជំងឺ​កូ​វិដ​-១៩ យ៉ាង​មុឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព ពិសេស​ការស្វែងរក​ជំនួយ​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​ជា​មិត្ត ក៏ដូចជា​ជំនួយ​សប្បុរស​ជន និង​ថវិកា​ផ្ទាល់​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​យ៉ាងណា ឲ្យមាន​វ៉ាក់សាំង​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត​។​

​ដោយឡែក​ខេត្ត​កំពត​ជា​ជំហាន​ដំបូង​នេះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល ផ្តល់ជូន​វ៉ាក់សាំង​ការពារកូ​វីត​១៩ ចំនួន​៦០០០​ដូស ដើម្បី​ចាក់​ជូន​ដល់ មន្ត្រី​សុខាភិបាល កងកម្លាំង​នគរបាល និង​មន្ត្រី​អាជ្ញាធរ​ជួរមុខ​ក្នុង​ខេត្ត​កំពត​តាម​គោលការណ៍​ស្ម័គ្រចិត្ត​។

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ពាក់ព័ន្ធ​នឹង​កម្មវិធី​ចាក់​វ៉ាក់សាំង​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់ ផ្ដល់​វ៉ាក់សាំង​ដល់​អ្នក​ដែល​បាន​មក​ទទួល​ឱ្យ​បានល្អ ហើយ​ជាមួយ​នោះ​អ្នក​ដែល​ត្រូវ​ទទួល​ចាក់​វ៉ាក់សាំង​ក៏​ត្រូវ​គោរព​តាម​ការណែនាំ របស់​គ្រូពេទ្យ ក្នុង​រយៈពេល​នៃ​ការទទួល​វ៉ាក់សាំង​នេះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ខេត្ត​កំពត​មាន​ចំនួន ០៥​ទីតាំង រួមមាន ៖ មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត មន្ទីរពេទ្យបង្អែក​ឈូក​មន្ទីរពេទ្យបង្អែក អង្គរជ័យ មន្ទីរពេទ្យបង្អែក​កំពង់ត្រាច និង​មន្ទីរពេទ្យ​បង្អែក​ប៊ុន រ៉ានី ហ៊ុន សែន​កោះស្លា ។ តាម​ទិន្នន័យ​ក្នុង​ផែនការ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ចំនួន​មនុស្ស​សរុប​ត្រូវ​ទទួល​វ៉ាក់សាំង​រហូតដល់​ចំនួន​៣១៧៨​នាក់ ក្នុង​ជំហាន​លើក​ទី​មួយ​នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.