ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​បំផុត​ចំពោះ​ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ដែល​បាននិងកំពុង​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​, លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​រៀបចំ​ចាត់ចែង​ក្រុម​ការងារ​បាន​យ៉ាង​ល្អ ដើម្បី​ទទួល​ការងារ​ពាក់ព័ន្ធ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ពោល​គឺ​បើ​មាន​បញ្ហា​ដោះស្រាយ​បន្ទាន់ៗ ក្រុមការងារ​នឹងធ្វើ​ដោះស្រាយ​ភ្លាមៗ​តែម្តង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ​ចម្រុះ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ។​

​បន្ថែម​ពីលើ​នេះ​ទៀត​លោក ឃួ​ង ស្រេង ក៏​បាន​រៀបចំ​ជា​កន្លែង​ធ្វើការ កន្លែង​ប្រចាំ​បញ្ជា កន្លែង​សម្រាក​សម្រាប់​កងកម្លាំង​មាន​សមត្ថកិច្ច ក្រុមគ្រូពេទ្យ​ជាមួយនឹង​រោង ផ្តល់​អាហារ​ហូបចុក​សម្រាប់​ពីរ​ពេល​មួយ​តុ​៥​នាក់ ជូន​ទៅ​ដល់​កងកម្លាំង​ចម្រុះ ដែល​បាននិងកំពុង​បំពេញ​ការងារ​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ​នេះ​ផងដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមការងារ​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការបំពេញ​ការងារ ក្នុងដំណាក់កាល​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។​

​ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​-១៩ ដែល​ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង ដែល​បាន និង​កំពុង​ប្រចាំការ​នៅ​ទីបញ្ជាការ​ស្រាល នៅ​សាលា​រាជធានី​ភ្នំពេញ​២៤​ម៉ោង​លើ​២៤ ម៉ោង​នេះ គេ​បាន​ឃើញ​វត្តមាន​លោក ឃួ​ង ស្រេង ប្រចាំការ ១​យប់​ស្ទើ​ទល់​ភ្លឺ ហើយ​ការងារ​នេះ​ក្រុមការងារ និង​លោក ឃួ​ង ស្រេង បាន​បំពេញ​យ៉ាង​សកម្ម​តាំងពី​ថ្ងៃ​ទី​១៩​កុម្ភៈ​មក​ម្ល៉េះ​។ បើ​គិត​មកដល់ពេលនេះ ក្រុម​ការងារ​បាន​បំពេញ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ រយៈពេល​ជាង​មួយ​សប្តាហ៍​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.