ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ថវិកា ២០​លាន​រៀល ដល់​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិ​ការបង្ក្រាប​ក្រុមចោរ​ដែល​ចូល​ប្លន់​និង​ជម្រិត​មិនបាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានឧបត្ថម្ភ​ថវិកា ២០​លាន​រៀល ដល់​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិ​ការបង្ក្រាប​ក្រុមចោរ​ដែល​ចូល​ប្លន់​និង​ជម្រិត​មិនបាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ​ ។

ការបង្ក្រាប​របស់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយផ្ទាល់ដោយ លោកឧត្តម​សេនីយ៍ត្រី​ រ័ត្ន ស្រ៊ាង បានចុះបង្ក្រាប ករណី​ចូល​ប្លន់​ក្នុង​ផ្ទះ​មួយ​កន្លែង​នៅ​បុរី​អង្គរ​ភ្នំពេញ ។

​ក្នុង​ករណី​ប្លន់​នេះ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ប្រើប្រាស់​កាំភ្លើង​វែង​AK ០១​ដើម និង​កាំភ្លើងខ្លី​០២​ដើម បាញ់ស្រោច​មក​លើ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​អាវុធហត្ថ​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​ត្រឡប់​ទៅ​វិញ បណ្តាលឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង ៕

ក្រុម​ឧក្រិដ្ឋជន​មាន​គ្នា​០៤​នាក់ បាន​រៀប​ផែនការ ចូល​ជម្រិត​យកប្រាក់​១​លាន​ដុល្លារ​ពី​ម្ចាស់ផ្ទះ ជាមុន បន្ទាប់​មក​ពេល​បាន​ប្រាក់​ហើយ នឹង​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​គ្រួសារ​ជា​ក្រោយ ។

គួរបញ្ជាក់ថា ៖ កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២១ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ប្រើប្រាស់​កាំភ្លើង​វែង​AK​មួ​យ​ដើម និង​កាំភ្លើងខ្លី​០២​ដើម ចូល​មក​ប្លន់​តាម​ផែនការ​មែន ក៏​ប៉ះ​គ្នា​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.